Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តRang rover បោះពួយយ៉ាងលឿន រេចង្កូតទៅបុ.ករបាំងថ្ម គល់ស្ពានអាកាសស្ទឹងមានជ័យ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្ត Rang rover ស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿនក្នុងស្ថានភាពមេឃកំពុងតែភ្លៀងធ្លាក់ បានរេចង្កូតទៅបុ.ករបាំងថ្មគល់ស្ពានអាកាសស្ទឹងមានជ័យ បណ្តាលឲ្យរថយន្តទើរទៅមុខលែងរួច។

ហេតុការណ៍គ្រោថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១១និង០០នាទីយប់ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តម៉ាក range rover ស៊េរីទំនើបពណ៌សមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2AF-6663 បើកបរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីត្បូងមកជើងគោលបំណង បើកឡើងលើស្ពានអាកាសស្ទឹងមានជ័យ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតរថយន្តមកខាងស្តាំដៃ ជ្រុលទៅបុ.កនឹងរបាំងថ្មគល់ស្ពានអាកាសស្ទឹងមានជ័យ បណ្ដាលឲ្យរថយន្តខូចខាតមួយកំណាត់មុខយ៉ាងដំណំ ទើរទៅមុខលែងរួច សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចក៏ទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×