ប្រទេសវៀតណាមបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបាននឹងកំពុងពិភាក្សាយ៉ាងលម្អិតជាមួយអាជ្ញាធរអ៊ីរ៉ង់ ជុំវិញការរឹបអូសនាវាដឹកប្រេងរបស់ខ្លួនកាលពីអំឡុងខែមុននៅឯឆ្នេរសមុទ្រអ៊ីរ៉ង់មួយកន្លែង។ ហើយជាក់ស្តែង ការពិភាក្សានេះគឺស្ថិតក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាសុវត្ថិភាពរបស់នាវិករបស់ខ្លួន។ នេះបើតាម ប្រធានសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍។
ក្នុងនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ផាំ ទូហាំង បានថ្លែងប្រាប់សន្និសីទកាសែតថា៖« កិច្ចពិភាក្សាជាមួយអាជ្ញាធរអ៊ឺរ៉ង់នេះគឺបានធ្វើឡើងក្នុងកម្រិតការទូតក្នុងទីក្រុងហាណូយ និងអេតេរ៉ង់ ដើម្បីផ្ទៀងផ្ទាត់ព័ត៌មាន និងដោះស្រាយឧប្បត្តិហេតុ ដើម្បីធានាសុវត្ថិភាព និងការគោរពមនុស្សធម៌សម្រាប់ពលរដ្ឋវៀតណាម។»
ហើយស្របគ្នានេះដែរ មន្ទីរបញ្ចកោណកាលពីថ្ងៃពុធកន្លងទៅ បានចេញមកច្រានចោលការអះអាងរបស់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ដែលថា ពួកគេបានរារាំងការប៉ុនប៉ងរបស់សហរដ្ឋអាមេរិកក្នុងការឃាត់ខ្លួនកប៉ាល់ដឹកប្រេងរបស់សាធារណរដ្ឋអ៊ីស្លាមនៅសមុទ្រអូម៉ង់។
ជាការឆ្លើយតប មន្ត្រីអាមេរិកបានបញ្ជាក់ថា៖« កងកម្លាំងអ៊ីរ៉ង់ពិតជាបានរឹបអូសយកនាវាដឹកប្រេងដែលមានទង់ជាតិវៀតណាម ឈ្មោះថា MV Southysដើម្បីរក្សាទុក ហើយកងទ័ពជើងទឹកអាមេរិកគ្រាន់តែជាអ្នកតាមដានស្ថានភាពប៉ុណ្ណោះ។»
លោកស្រីហាំងបានឱ្យដឹងថា ប្រធានក្រុមនាវាដឹកប្រេងវៀតណាមតាមរយៈការពិភាក្សាតាមទូរស័ព្ទជាមួយមន្ត្រីស្ថានទូតកាលពីថ្ងៃទី២៧ ខែតុលា បានបញ្ជាក់ថា នាវិកទាំង ២៦ នាក់ត្រូវបានព្យាបាលយ៉ាងល្អ និងមានសុខភាពល្អ។
លោកស្រីបន្ថែមថា៖ «ក្រសួងការបរទេសនឹងបន្តតាមដានស្ថានការណ៍យ៉ាងដិតដល់ ហើយធ្វើការជាមួយអាជ្ញាធរអ៊ីរ៉ង់ ដើម្បីដោះស្រាយករណីនេះតាមច្បាប់ ហើយទន្ទឹមនឹងនោះ យើងនឹងបន្តអនុវត្តវិធានការចាំបាច់ ដើម្បីធានាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋវៀតណាម។»