ក្នុងចំណោមភាគហ៊ុនចុះបញ្ជីទាំងអស់ មានតែភាគហ៊ុន កំពង់ផែស្វយ័តក្រុងភ្នំពេញនិង តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានកំណើន ដោយកើនក្នុងមួយហ៊ុន ១០០រៀល និង ១០រៀលរៀងគ្នា ដល់ ១៤.៨៨០រៀល និង ២.០៣០រៀល។
ផ្ទុយទៅវិញ ភាគហ៊ុនហ្ក្រេនធ្វីន បានធ្លាក់ចុះ ៦០រៀល ហើយផេសថិក និង ឌីប៊ីឌី ក៏បានធ្លាក់ចុះ ១០រៀលក្នុងមួយហ៊ុនដូចគ្នាផងដែរ។
តម្លៃជួញដូរសរុបទីផ្សារគោលមានចំនួន ៣៣៥,១៤លានរៀល ចំណែកតម្លៃជួញដូរសរុបទីផ្សារកំណើនវិញមានចំនួន ១១,៣១លានរៀល។ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានធ្លាក់ចុះបន្តិច ពី ៤៨៨,៨៧ ពិន្ទុកាលពីម្សិលមិញមកត្រឹម ៤៨៨,៨៤ពិន្ទុក្នុងថ្ងៃម្សិលមិញនេះ៕