Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា ទទួលមរណភាព ក្នុងអាយុ ៧៩ ឆ្នាំ

ភ្នំពេញ ៖ ឯកឧត្តម ឡេង ប៉េងឡុង អ្នកនាំពាក្យ រដ្ឋសភាបានបញ្ជាក់ថា លោក ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា បានទទួលមរណភាព នៅវេលាម៉ោង១០និង៣០នាទី ព្រឹក ថ្ងៃទី៥ ខែ វិច្ឆិកា ឆ្នាំ២០២១ នេះ នៅគេហដ្ឋាន។

ឯកឧត្តម ងួន ញិល ទទួលមរណភាពក្នុងអាយុ ៧៩ ឆ្នាំ សពតម្កល់នៅគេហដ្ឋាននៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញដើម្បីធ្វើបុណ្យតាមប្រពៃណី។

លោក ងួន ញិល កើតនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៤២ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ឯកឧត្តមជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ហើយក៏ធ្លាប់ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ១៩៨៩ -១៩៩៣៕ រក្សាសិទ្ធិដោយ ៖ កូលាប

×