Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនក្រុមក្មេងចំនួន២នាក់ ករណីបើកម៉ូតូនាំមុខរថយន្តសង្រ្គោះបន្ទាន់ (ឡានពេទ្យ) ដែលធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណ: និងបង្កហានិភ័យគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដទៃ

ភ្នំពេញ ៖ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៥និង៣០នាទីរសៀល កម្លាំងនៃអធិការដ្ឋាននគរបាល ខណ្ឌឬស្សីកែវ បានធ្វើការឃាត់ខ្លួនយុវជនចំនួន០២នាក់ ករណីបើកម៉ូតូនាំមុខរថយន្តសង្រ្គោះបន្ទាន់ (ឡានពេទ្យ) ដែលធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណ: និងបង្កហានិភ័យគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដទៃ នៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះ ២ ផ្លូវជាតិលេខ ៥ ភូមិ ក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក: ម៉ូតូចំនួន២គ្រឿង ១- ម៉ូតូម៉ាក Honda Scoopy ពណ៌ ស ស៊េរីឆ្នាំ ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ ១IE-១៧០៨ (មិនពាក់មួកសុវត្តិភាព) បើកបរដោយឈ្មោះ សឿន ហាវ ភេទ ប្រុស អាយុ ២៥ឆ្នាំ មុខរបលក់ដូរ ស្នាក់នៅ ផ្ទះលេខ ៧១១C ក្រុម ១០ ភូមិលូ សង្កាត់ ស្វាយប៉ាក ខណ្ឌឬស្សីកែវ។ ២-ម៉ូតូម៉ាក Honda Dream C១២៥ ពណ៌ ខ្មៅ ឆ្នាំ ២០១៧ ពាក់ផ្លាកលេខ ភ្នំពេញ ១GL-២៨២៧ (ពាក់មួកសុវត្តិភាព) បើកបរដោយឈ្មោះ ប៊ុត វិសាល ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ ដឹកជញ្ជូន ស្នាក់នៅសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌឬស្សីកែវ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សួងសាម

×