ខេត្តកំពង់ស្ពឺ ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកឧដុង្គ កាលពីថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានចុះបង្រ្កាប និង ឃាត់ខ្លួន ជនសង្ស័យចំនួន២ នាក់ ដែលជាមុខសញ្ញាប្រើប្រាស់ និង ចែកចាយគ្រឿងញៀន ប្រព្រឹត្តនៅចំណុចព្រៃឫស្សីខាងកើតវត្តស្តុកអក ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចស្រុកឧដុង្គបានឲ្យដឹងថា ជនសង្ស័យទៃង២នាក់ខាងលើ មានឈ្មោះ ផល សូរិយា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅឃុំចាន់សែន ស្រុកឧដុង្គ ខេត្ត កំពង់ស្ពឺ ។ និង ម្នាក់ទៀត មានឈ្មោះ ឆន ឆាត ភេទប្រុស អាយុ២១ឆ្នាំ រស់នៅ ឃុំចាន់សែន ស្រុកឧដុង្គ ខេត្ត កំពង់ស្ពឺ ។
ចំណែក វត្ថុតាង ដែលសមត្ថកិច្ចដកហូតបានពីពួកគេ រួមមាន ៖- គ្រឿងញៀនចំនួន ១០កញ្ចប់ តូច-ធំ, ទូរស័ព្ទដៃចំនួន ២គ្រឿង និងម៉ូតូ ១គ្រឿងម៉ាកវីនន័រក្រហម បិតតែមពណ៌ត្រួយចេក គ្មានស្លាកលេខ ។
បច្ចុប្បន្ននេះ, ជនសង្ស័យ២ នាក់ខាងលើ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា



