Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងអប់រំ ចេញសេចក្តីណែនាំប្រតិបត្តិ ស្តីពីវិធានការសុវត្ថិភាព និងសុខភាព សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ នៅថ្ងៃទី១៥ វិច្ឆិកា

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញសេចក្តីណែនាំប្រតិបត្តិ ស្តីពីវិធានការសុវត្ថិភាព និងសុខភាព សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សម័យប្រឡង៖ ១៥ វិច្ឆិកា ឆ្នាំ២០២១។
បើតាមសេចក្តីណែនាំប្រតិបត្តិ ក្នុងគោលដៅធានាសុវត្ថិភាព និងសុខភាពដល់គណៈមេប្រយោគ គណៈកម្មការនានា និងបេក្ខជន នៅអំឡុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិសម័យប្រឡង៖ ១៥ វិច្ឆិកា ២០២១ និងស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំអំពី វិធានការសុវត្ថិភាព និងសុខភាពដល់គណៈកម្មការប្រឡង នៅតាមគ្រឹះស្ថានសិក្សានីមួយៗដូចខាងក្រោម៖

I មុនដំណើរការសំណេរ

  • រៀបចំប្រគល់ភារកិច្ច និងការទទួលខុសត្រូវជាលាយលក្ខណ៍អក្សរ ដល់ក្រុមការងារសុខភាព ដឹកនាំដោយប្រធាន ឬអនុប្រធានមណ្ឌលប្រឡង ដែលជ្រើសរើសចេញពីគណៈមេប្រយោគ និងគណៈកម្មការប្រឡង ដើម្បីចាត់វិធានការសុវត្ថិភាព និងសុខភាព តាមការណែនាំ
  • ធ្វើអនាម័យ បោសសម្អាតបន្ទប់ អគារ បរិវេណ និងរៀបចំកន្លែងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ
  • រម្ងាប់មេរោគលើតុ កៅអី ដៃទ្វារ បង្កាន់ដៃ ផ្ទៃរាបបន្ទប់ប្រឡង និងកន្លែងចាប់កាន់ញឹកញាប់
  • ពិនិត្យលទ្ធភាពរៀបចំគំនូសគម្លាតសុវត្ថិភាព នៅក្នុងបរិវេណគ្រឹះស្ថានសិក្សា រៀបចំតុកៅអីសម្រាប់បេក្ខជនក្នុងបន្ទប់ប្រឡងនីមួយៗ ដោយរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច១,៥ម៉ែត្រ
  • រៀបចំកន្លែងបិទបញ្ជីឈ្មោះបេក្ខជននៅច្រើនកន្លែង ដើម្បីរក្សានូវគម្លាតសុវត្ថិភាពសម្រាប់បេក្ខជនមើលឈ្មោះ
  • រៀបចំកន្លែងលាងសម្អាតដៃ និងបង្គន់អនាម័យ ដោយមានទឹក និងសាប៊ូ សម្រាប់ប្រើប្រាស់ជាប្រចាំ
  • រៀបចំសម្ភារៈអនាម័យដូចជា សាប៊ូ ទឹកអាល់កុល ឬអាល់កុលដែលលាងដៃ សម្រាប់ប្រើប្រាស់នៅតាមគ្រឹះស្ថានសិក្សាដែលជាមណ្ឌលប្រឡងនីមួយៗ
  • ត្រៀមបម្រុងម៉ាស់សម្រាប់ចែកជូនគណៈមេប្រយោគ គណៈកម្មការប្រឡង និងបេក្ខជននៅពេលចាំបាច់
  • រៀបចំទីកន្លែងនិងឧបករណ៍សម្រាប់ស្ទង់កម្ដៅ នៅតាមមណ្ឌលប្រឡងតាមទីតាំងសមស្រប មុនពេលបេក្ខជនចូលទៅកាន់បន្ទប់ប្រឡង
  • រៀបចំបន្ទប់ប្រឡងបម្រុងដោយឡែកសម្រាប់បេក្ខជនដែលមានកម្តៅលើសពី៣៧.៥អង្សាសេ និងបេក្ខជនដែលស្ថិតក្នុងកំឡុងពេលចត្តាឡីស័ក
  • ត្រួតពិនិត្យបុគ្គលិកអប់រំ ដែលមិនទាន់បានចាក់វ៉ាក់សាំង ឬមិនមានបណ្ណចាក់វ៉ាក់សាំង មិនអនុញ្ញាតឱ្យចូលបន្ទប់ប្រឡងឡើយ និងត្រូវជំរុញ ឬលើកទឹកចិត្តឱ្យទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅតាមទីតាំងដែលក្រសួងសុខាភិបាលបានកំណត់ លើកលែងតែអ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់វ៉ាក់សាំង ប៉ុន្តែត្រូវមានវិធានការការពារឱ្យបានហ្មត់ចត់ ដើម្បីកុំឱ្យមានការចម្លងជំងឺនានានៅក្នុងមណ្ឌលប្រឡង
  • ផ្សព្វផ្សាយសេចក្តីណែនាំស្តីពីវិធានការសុវត្ថិភាព និងសុខភាពដល់គណៈមេប្រយោគ គណៈកម្មការប្រឡងដើម្បីសហការអនុវត្តអោយមានប្រសិទ្ធភាព។

II – ក្នុងពេលដំណើរការសំណេរ

  • ត្រូវចាត់តាំងក្រុមការងារសុខភាព ឈរនៅមាត់ទ្វារ ឬច្រកចូលមកកាន់មណ្ឌលប្រឡង ដើម្បីណែនាំឱ្យបេក្ខជនតម្រង់ជួរដោយរក្សាគម្លាតសុវត្ថិភាព និងវាស់ស្ទង់កម្តៅគណៈមេប្រយោគ គណៈកម្មការប្រឡង និងបេក្ខជនមុនពេលចូលក្នុងមណ្ឌលប្រឡង ព្រមទាំងណែនាំបន្ថែមឱ្យពាក់ម៉ាស់បានត្រឹមត្រូវ និងលាង
    សម្អាតដៃមុនចូលបន្ទប់ប្រឡង
  • ក្នុងករណីរកឃើញអ្នកមានកម្តៅលើសពី៣៧,៥អង្សាសេ ត្រូវ៖
  • វាស់ស្ទង់កម្តៅម្តងទៀតជាលើកទី២ ក្រោយរយៈពេល៥នាទី និងអនុញ្ញាតឱ្យចូលបន្ទប់ប្រឡង និងកន្លែងបំពេញភារកិច្ចរបស់ខ្លួនប្រសិនបើកម្តៅចុះធម្មតាវិញ។
    ករណីដែលស្ទង់កម្តៅលើកទី២នៅតែខ្ពស់លើសពី៣៧,៥អង្សាសេដដែល ចំពោះបេក្ខជនត្រូវ បញ្ជូនគាត់ទៅបន្ទប់ប្រឡងដាច់ដោយឡែក ដែលបានត្រៀមបម្រុងទុក (រក្សាលេខតុ លេខបន្ទប់ដដែល និងបញ្ជូនសន្លឹកកិច្ចការរបស់បេក្ខជន ដាក់នៅក្នុងដុំកិច្ចការបេក្ខជននៅបន្ទប់ដើមតាមម៉ោងមុខវិជ្ជានីមួយៗ)។ ដោយឡែក ចំពោះគណៈមេប្រយោគនិងគណៈកម្មការនានា ត្រូវអនុញ្ញាតឱ្យឈប់សម្រាកនិងណែនាំឱ្យរកសេវាសុខភាពសមស្រប។
  • ប្រើប្រាស់ស្រោមដៃនៅពេលដំណើរការឆែកឆេរសំណៅឯកសារ និងឧបករណ៍ហាមឃាត់មុនពេលចូលមណ្ឌលប្រឡង ឬបន្ទប់ប្រឡង ការប្រមូល និងវេចខ្ចប់សន្លឹកកិច្ចការបេក្ខជនដែលមានកម្តៅលើសពី៣៧,៥អង្សាសេ និងបេក្ខជនដែលស្ថិតក្នុងកំឡុងពេលចត្តាឡីស័ក៕ រក្សាសិទ្ធិដោយ ៖ កូលាប
×