ខេត្តបាត់ដំបង ៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តបាត់ដំបង កាលពីថ្ងៃទី ៤ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានឃាត់ខ្លួនមន្រ្តីនគរបាលម្នាក់ ដែលមានឋានៈ ជាអធិការរង ស្រុកគាស់ក្រឡ ជាប់ពាក់ព័ន្ធនឹងករណីអំពើឃាត.កម្ម សង្ស័យថាបានស.ម្លាប់បងថ្លៃរបស់ខ្លួន រួចយកសាកសពជនរងគ្រោះ ទៅកប់ចោលក្នុងព្រៃ រួចគេចខ្លួន ប្រព្រឹត្តកាលពី ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២១ នៅភូមិបាស្រែ ឃុំដូនបា ស្រុក គាស់ក្រឡ ខេត្តបាត់ដំបង ។

សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តបាត់ដំបង បានឱ្យដឹងថា ជនសង្ស័យរូបនេះ មានឈ្មោះ ដាក សុខា មានតួនាទីជាអធិការរងស្រុកគាស់ក្រឡ រស់នៅភូមិ ព្រៃភ្ញាស់ ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។
ចំណែកជនរងគ្រោះមានឈ្មោះ យ៉ង សារ៉ាត់ ហៅតាក់ ភេទប្រុស អាយុ ៤៥ឆ្នាំ នៅភូមិព្រៃភ្ញាស់ ឃុំដូនបា ស្រុកគាស់ក្រឡ (ត្រូវជាបងថ្លៃ)។
ជនសង្ស័យ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី ៤ ខែ វិច្ឆិកា ឆ្នាំ ២០២១ យោងតាមដីកាតុលាការ និង ជាប់សង្ស័យពីបទ ” អំពើឃាត.កម្ម” ប្រព្រឹត្ដ នៅចំណុចកើតហេតុខាងលើ។
បច្ចុប្បន្ននេះ, ជនសង្ស័យ កំពុងតែសាកសួរចម្លើយ នៅឯស្នងការនគរបាលខេត្តខេត្តបាត់ដំបង នៅឡើយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា




