ភ្នំពេញ ៖ អ្នកនាំពាក្យ ក្រសួង ការបរទេសកម្ពុជា លោកកុយ គួង បានឲ្យដឹងនៅមុននេះបន្តិចថា កាលពីរសៀលថ្ងៃទី ០៤ និងព្រឹកថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២១ អាជ្ញាធរមានសមត្ថកិច្ចថៃបានឃាត់ខ្លួនពលករខ្មែរ លួចឆ្លងដែនដោយខុសច្បាប់ (ពុំមានលិខិតស្នាម) ចំនួន៧២នាក់ (ប្រុស៣៦ នាក់)នៅពីរចំណុចផ្សេងៗគ្នា។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាម ស្ថានអគ្គកុងស៊ុលកម្ពុជាបានចុះទៅអន្តរាគមន៍ជាមួយអាជ្ញាធរថៃ ដើម្បីបញ្ជូនពលរដ្ឋខ្មែរខាងលើមកមាតុប្រទេសវិញ នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកានេះ តាមច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត ដោយប្រគល់ជូនអាជ្ញាធរកម្ពុជា ដើម្បីដំណើរការតាមនីតិវិធីសុខាភិបាល៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ






