ភ្នំពេញ ÷ បុរសម្នាក់សង្ស័យថាប្រើប្រាស់សារធាតុញៀន លើសកម្រិតបានកាន់កាំ.បិតប៉័ងតោ ដេញកា.ប់ពលរដ្ឋតាមដងផ្លូវ រួចចូលទៅកា.ប់ម្ចាស់ហាងលក់សម្លៀកបំពាក់ ដល់ក្នុងផ្ទះធ្វើឲ្យម្ចាស់ហាងភ័យរត់ស្លន់ស្លោ រាយការណ៍ទៅសមត្ថកិច្ច ចុះមកទីតាំងកើតហេតុភ្លាមៗ។

ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៩និង២០នាទីយប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ ២៧១ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ ជាជនសង្ស័យបានកាន់កាំ.បិតប៉័ងតោ ដេញកា.ប់ទៅលើពលរដ្ឋពេញពេញដងផ្លូវ ២៧១ ចំណុចមុខនឹងផ្សារហេងលី បន្ទាប់មកសង្ស័យរូបនោះ ក៏បានរត់ចូលទៅក្នុងហាងលក់សម្លៀកបំពាក់ មួយកន្លែង រួចដេញកា.ប់ទៅលើម្ចាស់ហាង ធ្វើឲ្យម្ចាស់ហាងភ័យស្លន់ស្លោ រត់ឡើងទៅជាន់ខាងលើហើយក៏បានរាយការណ៍ ទៅសមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ភ្លាមៗ ក្រោយពីសមត្ថកិច្ចចុះមកដល់ ចូលទៅឃាត់ស្រាប់តែត្រូវជនសង្ស័យ បានតដៃកា.ប់ទៅលើសមត្ថកិច្ចជាច្រើនកាំ.បិត ដើម្បីរត់គេចខ្លួនតែក៏ត្រូវសមត្ថកិច្ចមួយកាំ.បិតចំក្បាល រងរបួសធ្ងន់ រួចព្យាយាមរត់ តែត្រូវកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋជាច្រើនប្រដេញតាមក្រោយ ឃាត់បានវា.យទ្រោមខ្លួន។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងតែឃុំខ្លួន នៅអធិការនគរបាលខណ្ឌសែនសុខ រង់ចាំចាត់ការបន្តទៅតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សា មេត









