ភ្នំពេញ ÷ បង្គោលភ្លើង២ដើម ត្រូវបានឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឡើងដោយឆ្លងចរន្តអគ្គិសនី មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង សុំរថយន្តពន្លត់អគ្គីភ័យ មកជួយបាញ់ពន្លត់ជាបន្ទាន់។

ហេតុការណ៍គ្រោះអគ្គីភ័យនេះដែល បានកើតឡើងកាលពីវេលាម៉ោង ៨និង ៥០នាទីយប់ថ្ងៃទី ៥ ខែវិច្ឆិកាឆ្នាំ ២០២១ ចំណុចនៅរង្វង់មូលទួលគោកចាស់ ស្ថិតនៅតាមបណ្តោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាមប្រភពពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគាត់បានឃើញមានការឆ្លងចរន្តអគ្គិសនី ទុស្សេឆេះបង្គោលភ្លើងមួយដើម បន្ទាប់មកស្រាប់តែរាលដាល ទៅឆេះបង្គោលភ្លើងមួយដើមទៀត ធ្វើឲ្យរាលដាលខ្លាំងទៅទើបពួកគាត់ បានរាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋាន សូមឲ្យរថយន្តពន្លត់អគ្គីភ័យ មកព្យាបាលបន្ទាន់។
ក្រោយពីខាងបង្ការនិងសង្រ្គោះរថយន្តពន្លត់អគ្គីភ័យ ទទួលដំណឹងក៏បានចេញ រថយន្តទៅ២គ្រឿង ចុះជួយបា.ញ់ពន្លត់ភ្លាមៗ។
ក្រោយពីបាញ់ពន្លត់ចប់ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ អស់២គ្រឿង មិនមានអ្នកស្លា.ប់ និងរបួស រងការខូចខាត តែខ្សែភ្លើងនិងបង្គោល ដាក់ប្រអប់ភ្លើង២ដើម៕ រក្សាសិទ្ធិដោយ ៖ សា មេត




