មនុស្សរាប់លាននាក់តែងមានក្តីសុបិន្តបានទៅដើរលេងកំសាន្តនៅក្រៅប្រទេស និងខិតខំសន្សំលុយ ដើម្បីក្រែងអាចសម្រេចបានក្តីសុបិន្តមួយនេះក្នុងមួយជីវិតរបស់ពួកគេ ។ ទោះយ៉ាងណា វាជាការលំបាកសម្រាប់មនុស្សមួយចំនួន ហើយក៏បានត្រឹមតែជាក្តីសុបិន្តចោលប៉ុណ្ណោះ ក្នុងការឆ្ពោះទៅកាន់កន្លែងដែលជាទីស្រលាញ់របស់ពួកគេ ។ មនុស្សជាច្រើនជឿថា ការធ្វើដំណើរទេសចរណ៍កំសាន្តនេះ អាចជារឿងធ្ងន់ធ្ងរ ចំពោះបុគ្គលដែលទទួលបានប្រាក់ចំណូលតិចតួច! ប៉ុន្តែ យោងតាមស្ត្រីម្នាក់មកពីហ្វីលីពីនេះ នោះ «អ្នកមិនចាំបាច់មានលុយច្រើន ក្នុងការធ្វើដំណើរកំសាន្តនោះទេ» ។
MeaKryztine Aquiviano មកពីហ្វីលីពីន បានធ្វើដំណើរកំសាន្តជាមួយស្វាមីរបស់នាង ទៅកាន់ ៥ ប្រទេសផ្សេងៗ ក្នុងរយៈពេល ១៧ ថ្ងៃ ហើយនាងបានចំណាយលុយត្រឹមតែ P15,00 (ប្រហែល ២៩០ ដុល្លារ) ប៉ុណ្ណោះ ។ ចំនួននោះរួមបញ្ចូលទាំងថ្លៃសំបុត្រយន្តហោះ រហូតដល់ការធ្វើដំណើរក្នុងតំបន់ទាំងនោះ និងកន្លែងស្នាក់នៅរបស់ពួកគេ សម្រាប់រយៈពេល ១៧ ថ្ងៃ ។
ផុសនៅលើគណនីហ្វេសប៊ុករបស់ខ្លួន នាងបានបង្ហាញឲ្យដឹងអំពីបញ្ជីនៃការចំណាយសម្រាប់ដំណើរកំសាន្តរបស់ពួកគេរយៈពេល ១៧ ថ្ងៃ ដូចខាងក្រោម៖
Manila-Cambodia = P2,099
Cambodia-Thailand = P772.95 via bus
Thailand – Vietnam = P1,777.13
Vietnam – Singapore = P1,791.5
Singapore -Malaysia = P682.56 via bus
Malaysia – Cebu = P2,382.5
ACCOMMODATION good for 2PAX via booking.com
3D/2N CAMBODIA 799.74/2pax= P399.87each
3D/2N THAILAND 1420.32/2pax=P710.16each
4D/3N VIETNAM 1545.9/2pax= P772.95each
5Dl4N SINGAPORE 6,183.6/2pax= P3091.8each
4D/3N MALAYSIA 1276.8/2pax= P638.4
នាងបានបន្តថា៖ «ចា៎ ពិតមែនហើយ គ្រាន់តែសម្រាប់ចំនួនប៉ុណ្ណឹង ប្តីប្រពន្ធខ្ញុំអាចរីករាយជាមួយដំណើរកំសាន្ត នៅជុំវិញប្រទេស កម្ពុជា, ថៃ, វៀតណាម, សិង្ហបុរី និងម៉ាឡេស៊ី» ។
យោងតាម Aquiviano នោះពួកគេបានកំណត់ការចំណាយត្រឹមតែ P15,000 ទៀតប៉ុណ្ណោះ ក្រៅពីទិញវត្ថុអនុស្សាវរីយ៍ និងអហារ ។
នាងក៏បានណែនាំដល់អ្នកដទៃ គួរតែងស្វែងមើលព័ត៌មានប្រូម៉ូតសិនថ្លៃសំបុត្រធ្វើដំណើរនៅលើអនឡាញផងណា៎ ៕ ចន្ទី