ប៉ុន្មានថ្ងៃមុននេះ អ្នកប្រើប្រាស់បណ្តាញសង្គមពិតការភ្ញាក់ផ្ងើល និងហួសចិត្តខ្លាំងណាស់ បន្ទាប់ពីបានឃើញវីដេអូមួយ បង្ហាញទិដ្ឋភាពក្មេងស្ទាវទំនើងមួយក្រុម បាននាំបក្ខពួកដោយម្នាក់ៗប្រដាប់ដោយដំ.បងឈើ ដា.វ និងអាវុ.ធផ្សេងទៀត ទៅរកបង្ករឿងដល់ពលរដ្ឋដែលកំពង់បង់ត្រី ស្ថិតនៅទីវាលមួយកន្លែង ក្នុងភូមិតាឡក ឃុំក្សេមក្សាន្ដ ស្រុកឧដុង្គ ខេត្ដកំពង់ស្ពឺ។
នៅក្នុងវីដេអូ អាចត្រូវបានឮអ្នកក្លាហានម្នាក់ ក្នុងចំណោមបក្ខពួក បានកាន់ដំបងឈើដ៏អស្ចារ្យ ស្រែករកអ្នកណាជើងខ្លាំងខ្លះ ដោយនិយាយអួតក្តែងៗថា អាណាចង់វ៉ៃអញចេញមុខមក…។
តែទោះជាយ៉ាងណា ក្រោយវីដេអូនេះ ត្រូវបានចែករំលែកភ្ញាក់ផ្អើលពេញហ្វេសប៊ុក ថៃ្ងទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោ ៩.០០នាទី អធិការនគរបាលស្រុកឧដុង្គ លោកវរសេនីយ៍ឯក ខឹម សាម៉ុនបានដឹកនាំកំលាំងចុះស្រាវជ្រាវ និងឈានទៅឃាត់មុខសញ្ញាក្មេងទំនេងបានចំនួន២នាក់ ចំណោមបក្ខពួកជាច្រើនទៀត។
ក្នុងនោះ ឈ្មោះ អូន រក្សា ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិត្រាចទង ឃុំក្សេមក្សាន្ដ ស្រុកឧដុង្គ ខេត្ដកពង់ស្ពឺ ជាអ្នកកាន់ដា.វ ក្នុងហេតុការណ៍ខាងលើ។ ឈ្មោះ អូន លីយ៉ា ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិត្រាចទង ឃុំក្សេមក្សាន្ដ ស្រុកឧដុង្គ ខេត្ដកពង់ស្ពឺ ជាអ្នកដំ.បងឈេី ក្នុងហេតុការណ៍ខាងលើ។ រីឯបក្ខពួកផ្សេងទៀតដែលបានគេចខ្លួន សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ដ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង














