Wednesday, February 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្តី​អង់គ្លេស​នេះ​សាហាវ​មែន​! គ្រាន់តែ​ប្រពន្ធ​ថៃ​បដិសេធ​ធ្វើ​«​រឿង​»​មួយ​នេះ ចោទថា​ផិតក្បត់ និង​ទាត់​រហូត​ស្លាប់​!!

​បុរស​អង់គ្លេស​ម្នាក់ ត្រូវបាន​ចាប់ខ្លួន​នៅថ្ងៃនេះ បន្ទាប់ពី​ត្រូវបាន​ចោទប្រកាន់​ទាត់​ធាក់​ប្រពន្ធ​រហូត​ស្លាប់ នៅពេលដែល​នាង​បដិសេធ​រួមភេទ​ជាមួយ​គាត់ ។​

Kevin Smithman អាយុ ៥១ ឆ្នាំ កំពុងស្នាក់នៅ​ជាមួយ​ប្រពន្ធ​របស់គាត់​ឈ្មោះ Kanda Smitham អាយុ ២៩ ឆ្នាំ និង​ឪពុកម្តាយ​របស់​ពួកគេ​នៅ Ubon Ratchathani ប្រទេស​ថៃ ក្នុង​ព្រឹត្តិការ​ណ៍ស​ង្ក្រា​ន​ឆ្នាំ​ថ្មី ។

​ប៉ុន្តែ គាត់​ត្រូវបាន​គេ​និយាយថា ស្រវឹង និង​កើត​ភ្លើង​ប្រចណ្ឌ ដោយ​ចោទប្រកាន់​ប្រពន្ធ​របស់គាត់ កំពុង​ក្បត់ចិត្ត នៅពេល​នាង​បដិសេធ​រួមភេទ​ជាមួយ​គាត់ កាលពី​ល្ងាច​ថ្ងៃអាទិត្យ ។​

​ប៉ូលីស​និយាយថា Kevin បាន​ទាត់​ប្រពន្ធ​រហូត​ស្លាប់ បន្ទាប់មក បាន​យក​ភួយ​គ្របដណ្តប់​សាកសព​របស់​នាង មុនពេល​ចូលទៅ​ដេក ។​

​អ្នកជិតខាង​ដែលមាន​ការ​ស្លុតរន្ធត់ បានឃើញ​សាកសព​របស់​នាង​នៅវេលា​ម៉ោង ៦ ព្រឹក និង​បាន​ហៅ​អាជ្ញាធរ​មក​ត្រួតពិនិត្យ ។​

​មន្ត្រី​បាន​រកឃើញ Kevin កំពុង​ឈរ​នៅក្បែរ​ជញ្ជាំង​ផ្ទះ​របស់គាត់ ។ គាត់​បាន​សារភាពថា បាន​ទាត់​ធាក់ Kanda ច្រើន​ជើង​រហូត​ទាល់តែ​នាង​ស្លាប់ ។​

Kevin បន្ទាប់មក ត្រូវបាន​ចាប់ខ្លួន ដើម្បី​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់ ៕ ចន្ទី​

  

×