Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់ផ្ទះយំលែងចេញ ខណ:ចាក់សោរផ្ទះ ទៅអង្គុយផឹកកាហ្វេ តែមួយភ្លែតក្រលេកមើលឃើញភ្លើងឆេះផ្ទះរបស់គាត់ សរុបជាទឹកប្រាក់ជាង១០ម៉ឺនដុល្លារ

ភ្នំពេញ ៖ អគ្គីភ័យបានឆាបឆេះផ្ទះល្វែងមួយកន្លែង ស្ថិតក្នុងបុរីពិភពថ្មីចំការដូង បង្កឲ្យមានការភ្ញាក់ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចខណ្ឌដង្កោ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១២និង១០នាទី រសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅចំណុចបូរីពិភពថ្មីចំការដូង ផ្លូវលេខ៧ ផ្ទះលេខ១៦០A សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ម្ចាស់ផ្ទះខាងលើមានឈ្មោះ ទី រិទ្ធី ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរលក់ដូរតាមផ្សារទំនើប ស្នាក់នៅចំណុចកើតហេតុខាងលើ ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុម្ចាស់ផ្ទះ បានចាក់សោរផ្ទះរួចចេញទៅអង្គុយផឹកកាហ្វេ ជជែកលេងជាមួយមិត្តភក្តិ មួយសន្ទុះក្រោយមកស្រាប់តែឃើញមានផ្សែង និងអណ្តាតភ្លើងឆាបឆេះចេញពីក្នុងផ្ទះល្វែងខាងលើ យ៉ាងសន្ធោរសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកជិតខាងនាំគ្នាជួយយកបំពង់បាញ់ពន្លត់អគ្គីភ័យ បា.ញ់ទប់ស្កាត់អស់ជាច្រើនបំពង់ នៅតែមិនរលត់ ទើបរាយការណ៍ទៅកម្លាំងមានសមត្ថកិច្ច ដើម្បីទំនាក់ទំនងហៅរថយន្តពន្លត់អគ្គីភ័យ ចេញមកជួយបាញ់ទឹកទប់ស្កាត់ ភ្លាមៗនោះក៏មានរថយន្តពន្លត់អគ្គីភ័យចំនួន៥គ្រឿង ចេញទៅជួយអន្តរាគមន៍បា.ញ់ទឹកទប់ស្កាត់ កុំឲ្យមានការរាលដាលបន្តដល់ផ្ទះអ្នកនៅជិតខាង ហើយអគ្គីភ័យខាងលើនេះ បានរលត់ជាស្ថាពរទាំងស្រុងទៅវិញ នៅវេលាម៉ោង ១និង១០នាទីរសៀលថ្ងៃខែដដែល។

សមត្ថកិច្ចជំនាញបង្ការនិងពន្លត់អគ្គីភ័យ បានបញ្ជាក់ឲ្យដឹងថា មូលហេតុដែលបង្កឲ្យមានគ្រោះអគ្គីភ័យខាងលើនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី នៅខាងក្នុងផ្ទះទើបបណ្តាលឲ្យឆាបឆេះសម្ភារៈ ដែលនៅខាងក្នុងផ្ទះ ក្នុងហេតុការណ៍អគ្គីភ័យនេះ ពុំមានបណ្តាលឲ្យមានអ្នករងរបួសនោះទេ ហើយសម្ភារៈដែលរងការខូចខាតរបស់ម្ចាស់ផ្ទះ សរុបជាទឹកប្រាក់ជាង១០ម៉ឺនដុល្លារឯណោះ ចំណែកម្ចាស់ម្ចាស់ផ្ទះយំលែងចេញ ដោយស្តាយទ្រព្យសម្បត្តិរបស់គាត់ដែលខិតខំប្រឹងប្រែង រកស៊ីសន្សុំរាប់សិបឆ្នាំ ទម្រាំតែរកបានប៉ុណ្ណឹង ឥឡូវត្រូវភ្លើងឆេះអស់រលីងរលត់តែម្តង៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×