ប្រិយមិត្តបានទទួលជ្រាបហើយ ចំពោះបទ «Are you ok» ទើបកែប្រែថ្មី ទាំង Melody & Lyric និងការសម្តែងក៏ដូរ មិនកាន់កាំភ្លើងច្រងេងច្រង៉ាងដូចមុនទៀតឡើយ។
តែទោះយ៉ាងណា មហាជនមួយចំនួន គឺនៅតែរិះគន់ដដែល ព្រោះម្នាក់ៗគិតថា បទ Are you ok ថ្មីនេះ ហាក់គ្មានអត្ថន័យគួរចាប់អារម្មណ៍សោះ ជាពិសេសឃ្លាភាសាអង់គ្លេសខ្លះបកប្រែមិនចេញដោយប្រហែលប្រែចេញតែអ្នកនិពន្ធប៉ុណ្ណោះ។
ពិតណាស់ ក្នុងនោះក៏មានផេកអប់រំគំនិតមួយឈ្មោះថា Re-IDEA បានលើកឡើងសួរទៅកាន់អ្នកនិពន្ធ និងចំអកឲ្យកញ្ញា តន់ ចន្ទសីម៉ា គួរឲ្យភ្ញាក់ផ្អើលថា៖ «សូមសួរបន្តិចឃ្លានេះ នរណាជាអ្នកនិពន្ធ? ទោះឪបណ្ឌិតអក្សរសាស្រ្តអង់គ្លេសមកពី Oxfords ក៏មិនយល់ដែរ! បែប Google Translation? គ្រាន់តែឆ្ងល់អ្នកនិពន្ធមានកូនរៀនអង់គ្លេសឬអត់ បើមិនច្បាស់ គួរឱ្យកូនពិនិត្យសិនចាំសរសេរក៏មិនអីដែរ? ហើយអ្នកច្រៀងក៏មិនយល់ទៀត អាយុក្មេងចឹង ឆ្លៀតរៀនអង់គ្លេស part time ខ្លះទៅ ទាន់ខ្លួននៅក្មេង»។
ដោយឡែក អ្វីដែលគួរឲ្យភ្ញាក់ផ្អើលទៀតនោះ គឺអតីតបទ «Are you ok ផ្លាប់ៗ with me in the classroom» នេះ បន្ទាប់ផ្ទុះល្បីមានអ្នកមើលរាប់លានដង ក៏បានធ្វើឲ្យគ្រូអង់គ្លេសនៅសាលា ACE បានចេញ.ប្រតិ.កម្មជាមួយនិងចម្រៀងជាភាសាអង់គ្លេសមួយបទនេះផងដែរ។ ក្នុងនោះជនបរទេសរូបនេះ បានលើកឡើងថា «ត្រង់ឃ្លា Your mouth like a river និង You big liver ខ្ញុំដូចជាស្តាប់មិនបានសោះ មិនដឹងអ្នកនិពន្ធចង់មានន័យថាម៉េច?។ តែយ៉ាងណា បើទោះជាភាសាអង់គ្លេស ហាក់ប្លែកបន្តិចមែន ប៉ុន្តែ គាត់ពេញចិត្តវីដេអូនេះ….៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





