Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេ​ខ្យល់​ម្ម្នាកបម្រុង​នាំ​ពលករ ១២ ​នាក់ ឆ្លង​ដែន​ទៅទថៃ​ ត្ត្រូវសមត្ថកិច្ច​ខេត្ត​បាត់ដំបង​ឃាត់​ខ្លួន

បាត់ដំបង ៖ មេ​ខ្យល់​ម្នាក់​ដែល​បម្រុង​នាំ​ពលករ ១២ ​នាក់ ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​ខុស​ច្បាប់ ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​បាត់ដំបង​ឃាត់​ខ្លួន នៅចំណុច​ក្រុម​ទី៧ ភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅលូន នៅ​ថ្ងៃ​ទី ៥ វិច្ឆិកា។

គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​ ៥ ខែ​វិច្ឆិកាថា៖ «ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ធ្វើ​ការ​ទប់ស្កាត់​ពលករបម្រុង​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ ខុស​ច្បាប់​ចំនួន ១២​ នាក់ (ស្រី​ចំនួន ៥​នាក់ អនីតិជន​ចំនួន ២​ នាក់) និង​ឃាត់​ខ្លួន​ជន​សង្ស័យ​ជា​មេ​ខ្យល់ម្នាក់»។

បុរស​ជា​មេខ្យល់​មាន​អាយុ ៣៨ ​ឆ្នាំ មាន​ទី​លំនៅ​នៅ​ភូមិ​សាលា​ឆេះ ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ។

ជននេះ បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ការ​នាំ​មនុស្ស​ចេញ​ទៅ​ប្រទេស​ថៃ​នេះ ខ្លួន​បាន​យក​ប្រាក់​ថ្លៃ​ធ្វើ​ដំណើរ​ពី​ពលករ​ក្នុង​ម្នាក់​ពី ៦ ៥០០ បាត (១៩៥ ដុល្លារ) ទៅ ១១ ៥០០ បាត (៣៤៥ ដុល្លារ)។

សមត្ថកិច្ច​នគរបាល​ស្រុក​ សំពៅលូន បាន​កសាង​សំណុំ​រឿង​បញ្ជូន​មេ​ខ្យល់​រូបនេះ​ទៅ​កាន់​ការិយាល័យ​ជំនាញ ដើម្បី​អនុវត្ត​តាម​ច្បាប់ រីឯប្រជាពលរដ្ឋ​ត្រូវ​បាន​អប់រំ​ណែនាំ​ឱ្យ​វិល​ទៅ​លំនៅឋានវិញ៕

×