Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ លួចស្រឡាញ់ជនរងគ្រោះ ហើយត្រូវម្ដាយ បំបែកមិនឲ្យជួបគ្នា ទើបជិះម៉ូតូដេញធាក់ម៉ូតូ ឲ្យដួល និងវា.យជនរងគ្រោះ ឲ្យរបួស

ខេត្តកោះកុង ៖ កម្លាំងប៉ុស្តិ៍រដ្ឋបាលជ្រោយស្វាយ បានឲ្យដឹងថា នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ១៤និង២០នាទី មានករណីហឹង្សាមានស្ថានទម្ងន់ទោស ដោយជនសង្ស័យបានលួចស្រឡាញ់ជនរងគ្រោះហើយត្រូវម្ដាយជនរងគ្រោះបំបែកមិនឲ្យជួបគ្នា ទើបជនសង្ស័យបានជិះម៉ូតូដេញធាក់ម៉ូតូជនរងគ្រោះឲ្យដួល រួចកិន ពីលើបណ្ដាលឲ្យត្រូវចំដៃខាងឆ្វេងនិងបំបោលម៉ូតូបំបុកបន្ថែមទៀតរួច ធ្វើសកម្មភាពយកកូនសោម៉ូតូរបស់ខ្លួនចាក់ជនរងគ្រោះ ។ ករណីនេះកើតឡើង ដោយជនសង្ស័យបានជិះម៉ូតូដេញតាមជនរងគ្រោះពី ភូមិត្រពាំង ឃុំស្រែអំបិល រហូតមកដល់ចំណុចកើតហេតុ ផ្លូវលំចំការកៅស៊ូ ស្ថិតក្នុងភូមិកំពុងស្ដាំ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។

បង្កឡើងដោយជនសង្ស័យឈ្មោះ វ៉ាត អាន ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ មានទីលំនៅបច្ចុប្បន្នភូមិកំពង់ស្ដាំ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល បានធ្វើសកម្មភាពជិះម៉ូតូដេញតាមជនរងគ្រោះឈ្មោះ ង៉ាន៉ ចាន់នឿន ភេទស្រី អាយុ២៣ ឆ្នាំ និងឈ្មោះគឹម ស្រីរត្ន័ ភេទស្រី អាយុ១៣ ឆ្នាំមានទីលំនៅបច្ចុប្បន្នភូមិឃុំជាមួយគ្នា ។ ជនសង្ស័យបានធាក់ម៉ូតូជនរងគ្រោះឲ្យដួល រួចកិន ពីលើបណ្ដាលឲ្យត្រូវចំដៃខាងឆ្វេងនិងបំបោលម៉ូតូបំបុកបន្ថែមទៀតរួច ធ្វើសកម្មភាពយកកូនសោម៉ូតូរបស់ខ្លួនចាក់ជនរងគ្រោះត្រូវចំ (ក )ខាងឆ្វេងចំនួន២ កន្លែង និងវាយជាច្រើនដៃទៀតបណ្ដាលឱ្យត្រូវចំភ្នែកខាងឆ្វេងនិងលើថ្ងាស បណ្ដាលឲ្យរងរបួសជាទម្ងន់ ហើយបានវាយទៅលើឈ្មោះ គឹម ស្រីរត្ន័ ជាច្រើនដៃថែមទៀត។

មូលហេតុ បណ្ដាលមកពីជនសង្ស័យបានលួចស្រឡាញ់ជនរងគ្រោះហើយត្រូវម្ដាយជនរងគ្រោះបំបែកមិនឲ្យជួបគ្នា។

បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរ ពេទ្យបង្អែកស្រុកស្រែអំបិល។

លោកវរសេនីយ៍ឯក ហួន នុន អធិការស្រុក បានដឹកនាំបញ្ជាកម្លាំងប៉ុស្តិ៍រដ្ឋបាលជ្រោយស្វាយ ធ្វើការឃាត់ខ្លួនជនសង្ស័យ មកកាន់អធិការដ្ឋាននគរបាលស្រុកស្រែអំបិល ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការនគរបាលខេត្តកោះកុង ចាត់ការបន្ត ៕ រក្សាសិទ្ធិដោយ ៖ កូលាប

×