បាត់ដំបង ៖ ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ នគរបាលស្រុកបាណន់ និងស្រុកកំរៀង បានបើកប្រតិបត្តិការបង្រ្កាបករណីល្បែងភ្នាល់ចាក់កន្ទុយលេខ ដោយធ្វើការឃាត់ខ្លួនអ្នកកត់ល្បែងភ្នាល់ចាក់កន្ទុយលេខចំនួន១០នាក់ ។ អ្នកប្រព្រឹត្តទាំងនោះ នៅក្រោយពេលធ្វើការ សាកសួររួចមក ត្រូវបានធ្វើកិច្ចសន្យាអប់រំណែនាំ ឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀត ហើយបានអនុញ្ញាតឱ្យ វិលត្រឡប់ទៅលំនៅដ្ឋានវិញ។

សូមបញ្ជាក់ថា កាលពីថ្ងៃ ពុធ ទី ៤ ខែ វិច្ឆិកា ឆ្នាំ ២០២១ អនុវត្តតាមយោបល់ដឹកនាំជាប់ជាប្រចាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯកលឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរ បាលស្រុកបាណន់ បានដឹកនាំធ្វើការបង្រ្កាបករណីល្បែងភ្នាល់ ចាក់កន្ទុយលេខនៅក្នុងមូលដ្ឋានឃុំឈើទាល ស្រុកបាណន់ ដែលក្នុងនោះបានធ្វើការឃាត់ខ្លួនអ្នកកត់កន្ទុយលេខ(កត់លេខឆ្នោត)ចំនួន ០៣នាក់ នាំមកកាន់អធិការដ្ឋាននគរបាលស្រុក ដែលក្នុងនោះគឺ៖ ១-ឈ្មោះ វណ្ណ សុធាភេទស្រី អាយុ៣៥ឆ្នាំមានទី លំនៅក្រុមទី១៤ ភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។ ២-ឈ្មោះស៊ីម ចិន្តា ភេទស្រី អាយុ៤០ឆ្នាំ មានទី លំនៅក្រុមទី០៩ ភូមិឥន្ទជិត ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។ ៣-ឈ្មោះទួត សុផារី ភេទស្រី អាយុ៣៣ឆ្នាំ មានទីលំនៅក្រុមទី១៣ ភូមិកំពង់ស្រមរ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។
សម្ភារៈដកហូតបានរួមមាន ៖ -ក្រដាស់កាតុងកត់លេខឆ្នោតចំនួន០៤សន្លឹក -សៀវភៅសម្រាប់កត់លេខឆ្នោតចំនួន០៦ក្បាល -ម៉ាស៊ីនព្រីនចំនួន ០១គ្រឿង -ក្រដាស់ព្រីនចំនួន ០១ដុំ -ក្រដាស់កាបោនទ្រាប់សរសេរចំនួន១១សន្លឹក -ម៉ាស៊ីនគិតលេខចំនួន០៣គ្រឿង -ទូរស័ព្ទដៃចំនួន ០៦គ្រឿង
-បន្ទាត់ចំនួន០២ដើម -ប៊ិចសរសេរចំនួន ០៣ដើម -ប្រាក់រៀលចំនួន ១,០២០,៣០០រៀល -ប្រាក់បាតថៃចំនួន ១,០០០បាត។

អ្នកប្រព្រឹត្តទាំងបីនាក់ នៅក្រោយពេលធ្វើការ សាកសួររួចមកត្រូវបានធ្វើកិច្ចសន្យាអប់រំណែនាំ ឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀតហើយបានអនុញ្ញាតឱ្យ វិលត្រឡប់ទៅលំនៅដ្ឋានវិញ។
ចំណែកកាលពីថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលជាថ្ងៃដើមខែថ្មី និងជាថ្ងៃដែលអ្នកញៀននឹងល្បែងភ្នាល់ចាក់កន្ទុយលេខ(ឆ្នោតថៃ) អង្គុយ មិនសុខ សម្រានមិនលក់ ប្រើពេលវេលា ជជីកដេញដោល សាកសួរគ្នាយ៉ាងសកម្មអំពីលេខឆ្នោតនេះ នៅក្នុងមូលដ្ឋានស្រុកកំរៀង ខេត្តបាត់ ដំបង អនុវត្តតាមយោបល់ដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេ នីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានដឹកនាំកម្លាំងផ្នែកជំនាញ ឆ្មក់បង្រ្កាបដល់ទីតាំង អ្នកកត់កន្ទុយលេខ (ឆ្នោតថែ) ចំនួន០៧ ទី តាំងនៅក្នុងភូមិសាស្រ្ត ឃុំចំនួន ០២ក្នុងស្រុកកំ រៀង ខេត្តបាត់ដំបង ។

ក្នុងចំណោមទីតាំងទាំង០៧នេះ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនអ្នកកត់កន្ទុយលេខចំនួន ០៧ នាក់ភេទស្រី និងភ្ជាប់ដោយវត្ថុតាង (កាតុងលេខឆ្នោត សៀវភៅនិងសម្ភារៈមួយចំនួនទៀតផង) ។
អ្នកកត់កន្ទុយលេខទាំង០៧នាក់នោះមានឈ្មោះដូចខាងក្រោម ៖ ១-ឈ្មោះ ប៉ ហ៊ួង ភេទស្រី អាយុ ៤២ ឆ្នាំ រស់នៅ ភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។ ២-ឈ្មោះឃឹម ភីន ភេទស្រី អាយុ ៣២ ឆ្នាំ រស់ នៅ ភូមិអូរអន្លក់ ឃុំតាសែនស្រុកកំរៀង ខេត្តបាត់ដំបង។ ៣-ឈ្មោះស៊ូ ចាន់ណា ភេទស្រី អាយុ៣៥ ឆ្នាំរស់ នៅភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។ ៤-ឈ្មោះសន់ ឃុនណារី ភេទស្រីអាយុ៣០ ឆ្នាំ រស់នៅភូមិដីក្រហម ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។ ៥-ឈ្មោះ សែម ស្រីមុំ ភេទស្រី អាយុ៣៣ ឆ្នាំ រស់នៅភូមិដីក្រហម ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។ ៦-ឈ្មោះ ស៊ូត ព្រេស៊ីល ភេទស្រីអាយុ ១៨ ឆ្នាំ រស់នៅភូមិស្វាយវែង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។ ៧-ឈ្មោះ សំ សៀកម៉ីភេទស្រីអាយុ ២០ ឆ្នាំ រស់នៅភូមិស្វាយវែង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។
នៅពេលនេះ សមត្ថកិច្ចនគរបាលស្រុកកំពុងធ្វើការសាកសួរ ស្រាវជ្រាវលើអ្នកកត់កន្ទុយលេខទាំង០៧នាក់នេះ នៅមុនពេលសម្រេចថា ត្រូវធ្វើកិច្ចសន្យាអប់រំណែនាំពួកគាត់ ឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀត ឬត្រូវរៀបចំ បញ្ជូនពួកគាត់ មកកាន់ការិយាល័យជំនាញ ដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់៕រក្សាសិទ្ធិដោយ ៖ កូលាប



