Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ករណីប្រើជើងធាក់ផ្តួលយកម៉ូតូ

ភ្នំពេញ ៖ លោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានថ្លែងថា នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ ម៉ោង១៧ និង៣០នាទី អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ករណីលួចមានស្ថានទម្ងន់ទោស(ប្រើជើងធាក់ផ្តួលយកម៉ូតូ) នៅចំណុចមុខស្ថានីយ៍ ប្រេងតេលា ផ្លូវ២០១១ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ម៉ោង០០ និង៣១ នាទី បង្កដោយជនសង្ស័យ០៥នាក់ គេចខ្លួន០២នាក់ (១-ឈ្មោះសេង និង២-ឈ្មោះលីន) មធ្យោបាយម៉ូតូ ០២គ្រឿង ។

អធិការនគរបាលខណ្ឌសែនសុខ បានបញ្ជាក់ថា ឃាត់ជនសង្ស័យ០៣នាក់ ៖១-ឈ្មោះ ដួង ដុល្លា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (មានសារធាតុញៀន) , ២-ឈ្មោះ សុខ សុវណ្ណបញ្ញា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ ទឹកថ្លា ខណ្ឌ សែនសុខ (មានសារធាតុញៀន) , ៣-ឈ្មោះ ត្រម៉ុជ វណ្ណះ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅ បន្ទប់ជួល ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (មានសារធាតុញៀន) រួមជា មួយបក្ខពួកកំពុងគេចខ្លួន បានធ្វើសកម្មភាពធាក់ផ្តួលប្លន់យកម៉ូតូ០១គ្រឿង ម៉ាកស្កុបពី ពណ៌ស ផលិតឆ្នាំ២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ1GR-7829 របស់ជនរងគ្រោះឈ្មោះ ចាន់ នីតា ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅ បន្ទប់ជួល ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

សម្ភារៈបាត់បង់៖ ម៉ូតូ០១គ្រឿង ម៉ាកស្កុបពី ពណ៌ស ផលិតឆ្នាំ២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ1GR-7829 របស់ជនរងគ្រោះ , សម្ភារៈន្សល់ទុក៖ ម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ1C0-2149 របស់ជនសង្ស័យ ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការ ដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ កូលាប

×