Saturday, December 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិកជួយប្រទេសកម្ពុជា ឱ្យឈានទៅសម្រេចគោលដៅរបស់គេ ក្នុងការលុបបំបាត់ជំងឺអេដស៍ និងជំងឺគ្រុនចាញ់ នៅត្រឹមឆ្នាំ ២០២៥

ភ្នំពេញ ៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានឲ្យដឹងថា ទីភ្នាក់ងារផ្តល់ជំនួយអាមេរិក USAID បានរួមវិភាគទានចំនួន ១៤០ ពាន់លានដុល្លារ​ ជាជំនួយសុខភាពសាកល នៅក្នុងសតវត្សរ៍ទី ២១ នេះ ដោយបានជួយដល់ប្រព័ន្ធសុខាភិបាល​នៅទូទាំងពិភពលោក។

បើតាមការប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ៖ យើងជួយប្រទេសកម្ពុជា ឱ្យឈានទៅសម្រេចគោលដៅរបស់គេ ក្នុងការលុបបំបាត់ជំងឺអេដស៍ និងជំងឺគ្រុនចាញ់ នៅត្រឹមឆ្នាំ ២០២៥។ តាំងពីឆ្នាំ ២០១៧ មក គ្មានមនុស្សណាម្នាក់បានស្លា.ប់ ដោយសារជំងឺគ្រុនចាញ់ នៅកម្ពុជាទេ។ យើងបានជួយកាត់បន្ថយអត្រានៃជំងឺរបេង និងការស្លា.ប់ ហើយបានជួយកាត់បន្ថយភាពក្រិន ក្នុង​ចំណោមកុមារ ដែលមានអាយុក្រោម ៥ ឆ្នាំ ឲ្យ​នៅត្រឹមចំនួន ២៧% ​នៅក្នុងឆ្នាំ ២០១៨ ពីចំនួន ៣៥% នៅតាមតំបន់ជាច្រើន។ យើងបានជួយធ្វើឲ្យកុមារ ជាទូទៅទទួលបានការសិក្សាថ្នាក់បឋម ហើយបានកែលម្អជំនាញសិក្សានៅថ្នាក់ដំបូងៗ របស់កុមារ ទាំងកុមារពិការ ទាំងកុមារមិនពិការ៕ រក្សាសិទ្ធិដោយ ៖ កូលាប

×