Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះបុត្រីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ យាងចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម នីតិកោសលបណ្ឌិត ងួន ញ៉ិល

ភ្នំពេញ ៖ ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម រតនា ទេវី ព្រះបុត្រី ជាព្រះតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច អមដណើរដោយថ្នាក់ដឹកនាំគណបក្ស កាលពីព្រឹកថ្ងៃអាទិត្យទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានយាង និងអញ្ជើញ ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម នីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលមរណភាពកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយរោគាពាធ។

សូមជម្រាបថា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល បានទទួលមរណភាព នៅថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១០និង៣៦ នាទីព្រឹក ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ។ សពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី ពុទ្ធសាសនា នៅគេហដ្ឋាននៃសព ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×