ក្រសួងការពារជាតិតៃវ៉ាន់នៅថ្ងៃអាទិត្យបានរាយការណ៍ថា យន្តហោះរបស់ចិនរបស់២០គ្រឿងបានហោះចូលមកឈ្លានពានក្នុងដែនអាកាសកំណត់តំបន់រវាងចិន និងតៃវ៉ាន់ក្នុងរយៈពេលត្រឹមតែ២៤ម៉ោងប៉ុណ្ណោះ។
កាលពីល្ងាចថ្ងៃសៅរ៍កន្លងទៅ ក្រសួងការពារជាតិតៃវ៉ាន់ក៏បានធ្វើការរាយការណ៍ថា យន្តហោះចម្បាំងប្រភេទ Shenyang J-16 ចំនួន១០គ្រឿង និងយន្តហោះវាយប្រហារប្រភេទ Chengdu J-10 ចំនួន៦គ្រឿងបានហោះឈ្លានពានចូលទៅក្នុងដែនអាកាសរបស់កោះតៃវ៉ាន់។ ក្នុងនោះ យន្តហោះចម្បាំងរបស់ចិនទាំង១៦គ្រឿងខាងដើមនេះ បានហោះហើរជុំវិញតំបន់ដែនអាកាសរបស់តៃវ៉ាន់ដែលស្ថិតនៅភាគខាងជើងនៃកោះ
ដុងសា រឺហៅថា កោះប្រាតាស។
កាលពីល្ងាចថ្ងៃសៅរ៍ ក្រសួងការពារជាតិតៃវ៉ាន់ក៏បានប្រកាសអំពីការឈ្លានពានរបស់យន្តហោះចម្បាំងរបស់ចិនក្នុងដែនអាកាសរបស់ខ្លួនប្រភេទ ច្រើនជាង៤គ្រឿងផងដែរ។ ការឈ្លានពានលើកនោះ គឺធ្វើឡើងនៅតំបន់ភាគខាងត្បួងនៃតំបន់កំណត់ដែនអាកាស។
ជាការឆ្លើយតប យន្តហោះតៃវ់ាន់ក៏បានបញ្ចូនទៅវាយប្រហារនិងគ្រប់គ្រងដែនអាកាសពីចិន ការប្រកាសសារព្រមាន និងបង្រា្កបយន្តហោះចម្បាំងទាំងអស់នោះ ដើម្បីទប់ស្កាល់ការប្រើប្រាស់មីស៊ីល នុយក្លែរអ៊ែរ។
ជាក់ស្តែង កាលពីថ្ងៃទី ០១ សីហា ដែលជាថ្ងៃបុណ្យជាតិរបស់ប្រទេសចិន ស្រាប់តែមានលេចចេញរបាយការណ៍មួយថា យន្តហោះចម្បាំងរបស់ចិនចំនួន៣៨គ្រឿងប្រភេទ 16 PLAAF aircraft បានឈ្លានពានដែនអាកាសរបស់កោះតៃវ៉ាន់។ បន្ថែមពីនេះ យន្តហោះចម្បាំងប្រភេទ ក៏បានបង្ហាញខ្លួននៅថ្ងៃទី ០៣ សីហាផងដែរ ខណៈរបាយការណ៍ផ្សេងទៀតបានកត់ត្រាថា យន្តហោះចំនួន៥៦គ្រឿងបានហោះសំដៅចូលទៅកាន់ដែនអាកាសកោះតៃវ៉ាន់កាលពីថ្ងៃទី០៤ សីហា ដែលសរុបចំនួនយន្តហោះរបស់ចិនដែលបានហោះចូលឈ្លានពានតៃវ៉ាន់ គឺ១៤៩គ្រឿង។