Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេដ្ឋកិច្ចប្រទេសចិននៅតែរឹងមាំ ខណៈការនាំចេញផលិតផលកើនឡើងដល់៨០ពាន់ លានដុល្លារ

ការនាំចេញរបស់ចិននៅតែរឹងមាំក្នុងខែតុលាកន្លងមក ដែលវាបានបង្ហាញអំពីសញ្ញាវិជ្ជមានសម្រាប់សេដ្ឋកិច្ចដែលកំពុង ទប់ទល់នឹងការខ្វះខាតថាមពល និងការផ្ទុះឡើងនៃជំងឺកូវីដ១៩។

ទីភ្នាក់ងារគយរបស់ប្រទេសចិនបានលើកឡើងកាលពីថ្ងៃអាទិត្យថា ការនាំចេញសរុបរបស់ចិនមានចំនួន ៣០០ ពាន់លានដុល្លារ ដោយកើនឡើង ២៧.១ភាគរយបើធៀបនឹងឆ្នាំមុន។ ឆ្នាំមុខការនាំចេញរបស់ប្រទេសចិនគឺមានការធ្លាក់ចុះ ២៨.១ភាគរយនៅក្នុងខែកញ្ញា ប៉ុន្តែសេដ្ឋកិច្ចរបស់ប្រទេសចិននៅតែ​មានលំនឹងល្អ ខណៈការ​នាំ​ចូលពីប្រទេសក្រៅ ប្រទេសចិន​មាន​តម្លៃ ២១៥,៧ ពាន់​លាន​ដុល្លារ កើន​ឡើង ២០,៦ ភាគរយ។

ជាក់ស្តែង ការនាំចេញនិងការនាំចូលរបស់ចិន គឺមានកម្រិតខ្ពស់ជាងបណ្តាឆ្នាំមុន នៅពេលដែលពិភពលោកភាគច្រើនស្ថិតក្នុងវិបត្តិនៃជំងឺកូវីដ១៩។ ប៉ុន្តែទោះជាយ៉ាងក្តី ប្រទេសចិននៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងទៅសេដ្ឋកិច្ចដែលវាអាចនឹងរីកចម្រើនកម្រិតមួយយឺត។

ទីភ្នាក់ងារគយបានបញ្ជាក់ថា អតិរេក(ទំហំ រឺសន្ទុះ)ពាណិជ្ជកម្មរបស់ប្រទេសចិនក្នុងខែតុលាមានចំនួន ៨៤.៥ ពាន់លានដុល្លារ កើនឡើងពី ៦៦.៨ ពាន់លានដុល្លារកាលពីខែមុន។ ខណៈអតិរេក(ទំហំពាណិជ្ជកម្ម)ជាមួយសហរដ្ឋអាមេរិកបានធ្លាក់ចុះបន្តិចមកត្រឹម ៤០.៧ ពាន់លានដុល្លារ បើធៀបទៅនឹង ៤២ពាន់លានដុល្លារក្នុងខែកញ្ញាកន្លងទៅ។

ជាក់ស្តែង ប្រទេសចិន និង​អាមេរិក​កំពុង​ជាប់គាំង​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កើត​មានតាំង​ពី​អាណ្ណត្តិរដ្ឋបាល​របស់​អតីត​ប្រធានាធិបតីលោក ដូណាល់ត្រាំ។ សហរដ្ឋ​អាមេរិក​បាន​ដាក់​ពន្ធ​លើ​ផលិតផល​ចិន ហើយ​ចិន​បាន​សងសឹក​នឹង​ការ​យក​ពន្ធ​លើ​ទំនិញ​របស់​អាមេរិក។ ក្នុងនោះ តំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកលោកស្រី ខាតឺរីន តៃបាននិយាយកាលពីខែមុនថា លោកស្រីមានគម្រោងពិភាក្សាដោយស្មោះត្រង់ជាមួយសមភាគីចិនអំពីភាពខុសគ្នារបស់ពួកគេ។

​មែនទែនទៅ សេដ្ឋកិច្ចរបស់ប្រទេសចិនត្រូវបានរងការប៉ះពាល់ដោយសារតែការរឹតបន្តឹតជាមួយវិធានការរបស់រដ្ឋាភិបាល។បន្ថែមពីនេះ សេដ្ឋកិច្ចចិនបានថយចុះ ក្រោយការធ្វើដំណើរក្នុងស្រុក និងតម្រូវការអ្នកប្រើប្រាស់ និងកង្វះថាមពលដែលបានជំរុញឱ្យផលិតកម្មរោងចក្រធ្លាក់ចុះ៕ ប្រភព៖ រ៉យទ័រ

×