Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា-វៀតណាម ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការឥតឈប់ឈរ ទោះបីមានជំងឺកូវីដ-១៩​រាតត្បាត មិនទាន់បញ្ចប់យ៉ាងណាក៏ដោយ

spot_img

ព្រះសីហនុ៖ លោក វ៉ូ ង៉ុកលី អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ បានលើកឡើងប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការ កម្ពុជា-វៀតណាម ឱ្យកាន់តែរីកចំរើនឥតឈប់ឈរ បើទោះបីមានជំងឺកូវីដ-១៩រាតត្បាត មិនទាន់បញ្ចប់យ៉ាងណាក៏ដោយ។

ការថ្លែងនេះរបស់លោក វ៉ូ ង៉ុកលី ក្នុងឱកាសចូលជួបសំណេះសំណាលជាមួយ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី៦ វិច្ឆិកា ឆ្នាំ ២០២១  និងក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ១៩៥៣-៩វិច្ឆិកា ២០២១។

ជាមួយគ្នានេះ អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ លោក វ៉ូ ង៉ុកលី  បានអបអរសាទរក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង ដែលត្រូវបានជ្រើសរើសសាកល្បងក្នុងការទទួលទេសចរណ៍វ៉ាក់សាំង​ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ និងបានជូនពរឯកឧត្តមអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ទទួលបានជោគជ័យ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខ។

លោកអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ  បានលើកឡើងថា ការរីកចម្រើនរបស់កម្ពុជា រយៈពេល៦៨ឆ្នាំកន្លងមកនេះ និងប៉ុន្មានឆ្នាំចុងក្រោយ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើន នឹងនាំមកនូវសុខសន្តិភាព ការអភិវឌ្ឍ លើគ្រប់វិស័យនិង លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងការទប់ស្កាត់ជំងឺកូវីដ-១៩នៅកម្ពុជា បានទាន់ពេលវេលា៕

spot_img
×