Saturday, March 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើក​ម៉ូតូ បុក​ក្មេងប្រុស​ម្នាក់ ដាច់​បំពង់​ក​ស្លាប់​

កណ្តាល​៖ នគរបាល​មូលដ្ឋាន​ស្រុក​ល្វាឯម បានឲ្យដឹងថា មាន​ករណី​គ្រោះថ្នាក់​ចរាចរ រវាង​ម៉ូតូ​និង​ក្មេង​ថ្មើរជើង​បណ្តាល​ឲ្យ​ក្មេង​នោះ​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ នៅ​ថ្ងៃ​អង្គារ ទី​១៧ ខែ​មេសា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៨ នៅលើ​កំណាត់​ផ្លូវលំ ចំណុច​មុខ​ផ្ទះ​ឈ្មោះ​ហ៊ី ឡា ស្ថិតនៅក្នុង​ភូមិ​ព្រែក​ចារ ឃុំ​សំបួរ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល ។​

​នគរបាល​មូលដ្ឋាន បាន​បញ្ជាក់​ពី​សភា​ពនៃ​រឿងហេតុ​នេះ​ថា មុនពេល​កើតហេតុ​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​Honda dream C១២៥ ផលិត​ឆ្នាំ​២០០៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AH-3841 បើកបរ​ដោយ​ឈ្មោះ​ធី វ៉ាន់​ឆាត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​សំបួរ ឃុំ​សំបួរ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល​។​

បើកបរ​មាន​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ពេល​បើកបរ​មក​ដល់​ចំណុចកើតហេតុ​ខាងលើ បាន​បុក​ក្មេងប្រុស​ម្នាក់​អូស​ប្រហែល​៣០​ម៉ែត្រ បែក​មុខមាត់ និង​ដាច់​បំពង​កលៀន​ចេញមកក្រៅ​តាម​មាត់ ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ​។ ដែល​ក្មេង​នោះ​ឈ្មោះ​ថា ថេ​នា អាយុ​១​ឆ្នាំ​១០​ខែ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ភូមិ​ព្រែក​ចារ ឃុំ​សំបួរ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល​។​

ករណី​គ្រោះថ្នាក់​នេះ បណ្ដាលឲ្យ​ខូចខាត​ម៉ូតូ​១​គ្រឿង ហើយ​សមត្ថកិច្ច​យក​មក​រក្សាទុក ដើម្បី​រង់ចាំ​ការ​តាម​នីតិវិធី​ច្បាប់​។​

ចំណែក​ជន​បង្ក ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បណ្ដោះអាសន្ន នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​សំបួរ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ល្វាឯម​៕ ដោយ​៖​បញ្ញា​ស័ក្តិ​