ភ្នំពេញ ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ដែលទីនូវ ៣ ចំណុចសំខាន់ៗគឺ ត្រូវបន្តខិតខំចេញប័ណ្ណកម្មសិទ្ធិឲ្យប្រជាពលរដ្ឋឲ្យបានឆាប់ ត្រូវបន្តខិតខំដោះស្រាយជំលោះដីធ្លី ជាពិសេសការដោះក្រៅប្រព័ន្ធតុលាការ
ត្រូវខិតខំបន្តដោះស្រាយដីសម្បទានសង្គមកិច្ចជាបន្តបន្ទាប់ទៀត។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ នៅព្រឹកថ្ងៃចន្ទ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីស្តីការនៃអគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើការងារចំនួន៣ ជូនទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឱ្យខិតខំបំពេញបន្ថែម។ ការងារទាំង៣នោះរួមមាន៖ បន្តខិតខំដោះស្រាយការចេញបណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋ, ខិតខំដោះស្រាយជម្លោះដីធ្លីដែលនៅសេសសល់ ឬទើបកើតដោយប្រើយន្តការសម្របសម្រួល ក្រៅប្រព័ន្ធតុលាការ និងត្រូវមានសុចរិតភាព, ខិតខំដោះស្រាយបញ្ហាដីសង្គមកិច្ច។ សម្តេចតេជោ ចាត់ទុកកិច្ចការដីសម្បទានសង្គមកិច្ច ជាការងារអាទិភាពរបស់រាជរដ្ឋាភិបាល។
អគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសមិទ្ធផលមួយ ដែលបង្ហាញពីគុណតម្លៃនៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកម្ពស់តម្លៃស្ថាបត្យកម្ម ដែលជាស្នាដៃផ្ទាល់របស់កូនខ្មែរ ហើយក៏បានបង្ហាញនូវសមត្ថភាពរបស់រាជរដ្ឋាភិបាលលើការគ្រប់គ្រង និងប្រើប្រាស់ថវិកាជាតិ ដើម្បីបង្កើតនូវសមិទ្ធផលជាទីមោទនភាពសម្រាប់ជាតិផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះសមិទ្ធផលនៃអគារទីស្ដីការក្រសួងរៀបចំដែនដីន គរូបនីយកម្ម និងសំណង់ដែលត្រូវដាក់ឲ្យប្រើប្រាស់នាពេលនេះទេ។ ទាក់ទងទៅនឹងបញ្ហានៃជំងឺកូវីដ-១៩ សម្ដេចតេជោបានមានប្រសាសន៍ថា នេះជាការរៀនរស់តាមកន្លងថ្មី ដែលយើងមានការកាត់បន្ថយចំនួនមនុស្សចូលរួម ជាក់ស្ដែងដូចជាអគារសាលប្រជុំនេះ ដែលកន្លងមកធ្លាប់តែដាក់មនុស្សជាង១,០០០ ពាន់នាក់ តែពេលនេះ យើងកាត់បន្ថយមកត្រឹមប្រមាណជាង៥០០នាក់។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា នៅក្នុងឆ្នាំនេះយើងនឹងសម្ភោធអគារក្រសួងចំនួន៣ រួមមានក្រសួងសាធារណការ និងដឹកជញ្ជូនដែលបានសម្ពោធរួច ក្រសួងរៀបចំដែនដីននគររូបនីយកម្ម និងសំណង់ដែលសម្ពោធនាពេលនេះ និងនៅចុងឆ្នាំ២០២១ យើងនឹងសម្ពោធអគារទីស្ដីការក្រសួងការពារជាតិ ដែលនឹងត្រូវសម្ពោធចំខួបលើកទី២៣ នៃការដាក់ចេញនយោបាយឈ្នះ ឈ្នះ គឺថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ដាសតឿនរំលឹក ដល់មន្ត្រីថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់អោយខិតខំបំពេញការងារអោយបានល្អប្រសើរ។ សម្តេចតេជោបានសង្កត់ធ្ងន់ថា ត្រូវរួមថែរក្សាសមិទ្ធផលដែលកើតមាននេះ ឲ្យបានគង់វង្សប្រើប្រាស់ឲ្យបានយូរអង្វែង មានកន្លែងធ្វើការល្អហើយ ត្រូវធ្វើការអោយមានប្រសិទ្ធភាព និងចំនុចមួយទៀតត្រូវចេះសន្សំ ទឹក ភ្លើង ផងដែរ។
នៅក្នុងឱកាសនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានផ្ដល់នូវការណែនាំទៅកាន់មន្ត្រីថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ដែលទីនូវ៣ចំណុចសំខាន់ ៖ ១- ត្រូវបន្តខិតខំចេញប័ណ្ណកម្មសិទ្ធិឲ្យប្រជាពលរដ្ឋឲ្យបានឆាប់។ ២- ត្រូវបន្តខិតខំដោះស្រាយជំលោះដីធ្លី ជាពិសេសការដោះក្រៅប្រព័ន្ធតុលាការ ។ ៣-ត្រូវខិតខំបន្តដោះស្រាយដីសម្បទានសង្គមកិច្ច ជាបន្តបន្ទាប់ទៀត។ បើតាមសម្តេចនាយករដ្ឋមន្រ្តី ៖ បានថ្លែងប្រាប់ឱ្យឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ត្រូវខិតខំដោះស្រាយបញ្ហាដីធ្លីក្រៅប្រព័ន្ធតុលាការ ហើយត្រូវមានសុចរិតភាព បើមានសុចរិតភាពយើងនឹងអាចដោះស្រាយបញ្ហាបាន។ ការដោះស្រាយបញ្ហាដីធ្លីក្រៅប្រព័ន្ធតុលាការ ក៏ជាផ្នែកមួយសម្រួលស្ថានការណ៍ កុំឱ្យឈានទៅដល់ស្ថានភាពធ្ងន់ធ្ងរដែរ៕ រក្សាសិទ្ធិដោយ ៖ កូលាប











