Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខការទូតកម្ពុជា ៖ គោលជំហររួមរបស់កម្ពុជា-អូស្រ្តាលី គឺការធានាឱ្យបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់

ភ្នំពេញ ៖ ប្រមុខការទូតកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា គោលជំហររួមរបស់កម្ពុជា និងអូស្រ្តាលីគឺការធានាឱ្យបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់របស់យើង។ សាមគ្គីភាពអន្តរជាតិ គឺជាមូលដ្ឋានគ្រឹះដើម្បីសម្រេចបាននូវគោលបំណងទាំងនេះ ជាពិសេសខណៈពេលដែលយើងកំពុងប្រយុទ្ធប្រឆាំង ការរីករាលដាលនៃជំងឺកូវីដ-១៩។

ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោកជំទាវ ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្ដីកិច្ចការនារីអូស្រ្ដាលី នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន​បានថ្លែងថា កម្ពុជាតែងតែវាយតម្លៃខ្ពស់លើការចូលរួម និងការគាំទ្ររបស់អូស្ត្រាលីចំពោះកម្ពុជា និងអាស៊ាន។ បើតាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន “ខ្ញុំសង្ឃឹមថា លោកជំទាវ និងគណៈប្រតិភូទាំងអស់ពេញចិត្តជាមួយអាហារថ្ងៃត្រង់ដែលយើងបានរៀបចំជូន។ នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការជំរុញការទូតម្ហូបអាហារនៅលើឆាកពិភពលោក”។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបន្តថា កម្ពុជាតែងតែវាយតម្លៃខ្ពស់លើការចូលរួម និងការគាំទ្ររបស់អូស្ត្រាលីចំពោះកម្ពុជា និងអាស៊ាន។ ហើយសង្ឃឹមថា រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្ដីកិច្ចការនារីអូស្រ្ដាលី និងគណៈប្រតិភូទាំងអស់ពេញចិត្តជាមួយអាហារថ្ងៃត្រង់ដែលយើងបានរៀបចំជូន។ នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការជំរុញការទូតម្ហូបអាហារនៅលើឆាកពិភពលោក។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្វាគមន៍លោកជំទាវ ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្ដីកិច្ចការនារីអូស្រ្ដាលី ដែលបានមកដល់ប្រទេសកម្ពុជា។ ហើយពិតមានសេចក្តីសោមនស្សរីករាយដែលបានជួបលោកជំទាវដោយផ្ទាល់ ក្រោយពីមានជំនួបទ្វេភាគីតាមទូរស័ព្ទ និងប្រជុំតាមប្រព័ន្ធវីដេអូជាច្រើនលើកច្រើនសារក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×