Thursday, January 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលព្រហ្មទណ្ឌ បំបែកសំណុំរឿង ឃាត.កម្មស.ម្លាប់ក្មេងស្រី បោះចូលទៅក្នុងអូរ នៅខេត្តព្រវែង

ភ្នំពេញ ៖ កម្លាំងនគរបាលនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ការិយាល័យកំរិតធ្ងន់ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ជាវ វិបុល ធ្វើការបំបែកសំណុំរឿងពាក់ព័ន្ធជាមួយនឹងករណីឃាត.កម្មស.ម្លាប់ក្មេងស្រីម្នាក់ ដោយទម្លាក់ចូលក្នុងទឹកអូរមួយ នៅចំណុចភូមិទួលជៃ ឃុំព្រះស្ដេច ស្រុកព្រះស្ដេច ខេត្តព្រៃវែង។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១៥និង៣០នាទី មានករណីប្រទះឃើញសាកសពក្មេងស្រីម្នាក់ស្លា.ប់ នៅក្នុងប្រឡាយអូរ ស្ថិតក្នុងភូមិទួលជ្រៃ ឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ សាកសពមានឈ្មោះ ផល ផានិត ភេទស្រី អាយុ ១២ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ ។

នៅថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងចង្អុលបង្ហាញយ៉ាងយកចិត្តទុកដាក់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងសម្របសម្រួលដោយ លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវបន្ទាន់ ក្រោយកើតហេតុ។

ដោយបានបទបញ្ជារពីថ្នាក់ដឹកនាំ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានដឹកនាំកម្លាំងជំនាញរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយនាយកដ្ឋាបច្ចេកទេស និងវិទ្យាសាស្រ្ត និង អង្គការ CPU និងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចុះពិនិត្យកន្លែងកើតហេតុ និងធ្វើកោសល្យវិច័យទ្បើងវិញ ដោយបានវះកាត់សាកសពពិនិត្យឃើញថា៖ មានភក់នៅក្នុងបំពង់កនិងក្នុងសួត , បាក់ឆ្អឹងជំនីរខាងស្តាំ, ទ្វារមាសពុំមានស្លាកស្នាម ពីការចាប់រំលោភទេ គឺជាករណីឃាត.កម្ម ។

នៅថ្ងៃដដែលវេលាម៉ោង ៨ព្រឹក កម្លាំងជំនាញយើង បានធ្វើការស្រាវជ្រាវ រហូតដល់កំណត់បានមុខសញ្ញាម្នាក់ឈ្មោះ យ៉ែម សុផែន ភេទប្រុស អាយុ ២១ឆ្នាំ ស្នាក់នៅភូមិទួលជៃ ឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង មកធ្វើការសាកសួរ និងបានសារភាពថា កាលពីយប់ថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០២១ ខ្លួនបានទៅចូលរួមកម្មវិធីខួបកំណើតកូនរបស់អ្នកជិតខាង រហូតដល់វេលាម៉ោងប្រហែល ២២និង០០នាទី ម្ចាស់កម្មវិធីបានប្រើខ្លួនឲ្យទៅទិញទឹកកក ពេលធ្វើដំណើរតាមផ្លូវក៏ប្រទះឃើញក្មេងស្រីរងគ្រោះឈ្មោះ ផល ផានិត ឈរនៅមុខផ្ទះ ហើយខ្លួនបានឈប់ម៉ូតូ និងបបួលក្មេងស្រីរងគ្រោះទៅផឹកស៊ីដែរ ហើយក្មេងស្រីនោះក៏យល់ព្រមទ្បើងជិះម៉ូតូ ពេលធ្វើដំណើរតាមម៉ូតូក្មេងស្រីរងគ្រោះ បានជិះអោបចង្កេះខ្លួន ធ្វើឲ្យមានអារម្មណ៍ផ្លូវភេទ ទើបខ្លួនដឹកក្មេងស្រីរងគ្រោះ ទៅចំណុចកើតហេតុខាងលើ រួចក៏ធ្វើសកម្មភាពចាប់ស្ទាបអង្អែលសុដន់ តែត្រូវក្មេងស្រីនោះ រើបម្រាស់ ដោយខ្លាចបែកការ ខ្លួនក៏ច្រាន ក្មេងស្រីរងគ្រោះទម្លាក់ក្នុងអូរ ហើយចាប់សង្កត់ច្រមុជក្នុងទឹកអូរនោះ រហូតដល់ដាច់ខ្យល់ ។

ក្រោយពីធ្វើសកម្មភាព ស.ម្លាប់ក្មេងស្រីរួចហើយ ខ្លួនក៏ជិះម៉ូតូទៅផ្ទះ ធ្វើដូចគ្មានរឿងអ្វីកើតទ្បើង រហូតដល់សមត្ថកិច្ចទៅនាំខ្លួនមកសាកសួរ តែម្តង ។
បច្ចុប្បន្នជនសង្ស័យខាងលើ បានប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រៃវែង ផ្តន្ទាទោសតាមផ្លូវច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ សួងសាម

×