Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជនកាក់ សុវណ្ណច្ឆ័យ ត្រូវបានដោះលែងពីដាក់ពន្ធនាគារ បន្ទាប់ពីគាត់អនុវត្តទោសបាន៤ខែ ១៥ ថ្ងៃ ជាប់ពាក់ព័ន្ធបទល្មើស ញុះញង់ឱ្យមានអសន្តិសុខក្នុងសង្គមជាតិ និង ជេរប្រមាថសមត្ថកិច្ចនគរបាល!!

ភ្នំពេញ ៖ មន្រ្តីតុលាការរាជធានីភ្នំពេញ បានឲ្យដឹងថា យុវជនកាក់ សុវណ្ណច្ឆ័យ ត្រូវបានដោះលែងពី ដាក់ពន្ធនាគារ កាលពីថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០២១នេះ បន្ទាប់ពីគាត់បានអនុវត្តទោសជាប់ ពន្ធនាគារ ៤ខែ ១៥ ថ្ងៃ តាមសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ជាប់ពាក់ព័ន្ធបទល្មើស ញុះញង់ឱ្យមានអសន្តិសុខក្នុងសង្គមជាតិ និង ជេរប្រមាថអាជ្ញាធរមានសមត្ថកិច្ច ប្រព្រឹត្តកាលពីខែ មិថុនា ឆ្នាំ ២០២១ ។

មន្ត្រីតុលាការបានបញ្ជាក់ថា ជនជាប់ចោទ ឈ្មោះ កាក់ សុវណ្ណច្ឆ័យ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ ២០២១ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ៨ខែ តែទោសអនុវត្តន៍ នៅក្នុងពន្ធនាគារ គឺកំណត់ត្រឹមតែ៤ ខែ និង ១៥ ថ្ងៃប៉ុណ្ណោះ។ ទោសនៅសេសសល់ គឺ ត្រូវព្យួរទាំងអស់ ជាប់ពាក់ព័ន្ធនឹង បទល្មើស ញុះញង់ឱ្យមានអសន្តិសុខក្នុងសង្គមជាតិនិង ការជេរប្រមាថអាជ្ញាធរមានសមត្ថកិច្ច ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែមិថុនា ឆ្នាំ ២០២១នេះ ។

ជនជាប់ចោទ ឈ្មោះ កាក់ សុវណ្ណច្ឆ័យ ត្រូវបានតំណាយ្យការចោទប្រកាន់ ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបទ«ប្រមាថអ្នករាជការសាធារណៈ»។

ជនជាប់ចោទត្រូវ ចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២១ ដោយសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បន្ទាប់ពីគាត់ បានបង្ហោះ តាមប្រព័ន្ធតេឡេក្រាម ដែលមានចេតនា ញុះញង់ឱ្យមហាជន មានការរើសអើង និងប្រឆាំងនឹងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ព្រមទាំងបានជេរប្រមាថ ដល់អាជ្ញាធរ មានសមត្ថកិច្ចជាតិផងដែរ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×