Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផឹកស្រាស្រវឹងទាំងពីរនាក់ ប្តីប្រពន្ធ កើតទំនាស់ពាក្យ ប្តីទាញកាំបិតកា.ប់ប្រពន្ធស្លា.ប់ រួចទៅចង.កស.ម្លាប់ខ្លួន ក្នុងបន្ទប់ទឹក

ប៉ៃលិន ៖ ដោយសារជម្លោះក្នុងគ្រួសារទើបបណ្តាលឲ្យមានករណីឃាត.កម្មមួយកើតឡើង ដោយឃាត.ករជាប្តី កា.ប់ស.ម្លាប់ប្រពន្ធ ហើយរត់ទៅចង.កស.ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹកតាមក្រោយ បណ្តាលឲ្យស្លា.ប់ទាំងពីរនាក់។ ហេតុការណ៍នោះបង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោងប្រហែល២០និង៤៥នាទី នៅចំណុចរោងចាំចំការ ស្ថិតនៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

យោងតាមការបំភ្លឺរបស់ឈ្មោះ អូន សុខគា ភេទស្រី អាយុ១៦ឆ្នាំ មុខរបរកសិករ ត្រូវជាកូនបង្កើត បានឱ្យដឹងថា៖ ជនរងគ្រោះ(ប្រពន្ធ) មានឈ្មោះ ចាន់ គួយ អាយុ៥៧ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានស្លា.ប់នៅនឹងកន្លែងកើតហេតុ។ ជនបង្ក(ប្តី)មានឈ្មោះ ផាន់ ពៅ អាយុ៥២ឆ្នាំ មុខរបរកសិករ ទីលំនៅជាមួយគ្នា បានចង.កធ្វើអត្ត.ឃាតក្រោយពេលប្រព្រឹត្តល្មើស។

មុនពេលកើតហេតុ គ្រួសាររបស់គាត់ រស់នៅទីនោះមានសមាជិក០៣នាក់ (ឪពុក ម្តាយ កូន) នៅថ្ងៃកើតហេតុវេលាម៉ោងប្រហែល ៨និង៣០នាទីព្រឹក ពួកគាត់ទាំងពីរនាក់ បានទៅផឹកស្រាបៀនៅផ្ទះឈ្មោះ រី មានគ្នាប្រហែល ០៤នាក់ ក្រោយពីផឹកស្រាបៀរអស់ប្រហែល ១កេស ពួកគាត់ក៏បន្ដទៅចូលរួម ខួបកំណើតគេដោយផឹកប្រហែល០២-០៣កំប៉ុងទៀត ដោយស្រវឹងរៀងខ្លួនក៏បានទាស់ពាក្យសំដីគ្នា បន្ដិចបន្តួច ហើយក៏នាំគ្នាត្រឡប់មកផ្ទះវិញ ប៉ុន្តែឪពុកបានជិះម៉ូតូមកតែម្នាក់ឯង ដោយទុកឱ្យម្តាយ និងខ្លួនដើរមកវិញ ពេលមកដល់ផ្ទះពួកគាត់ ក៏បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង បន្ទាប់មកឪពុកក៏បានយកកាំបិតផ្គាក់កា.ប់ទៅលើម្តាយ ចំកផ្នែកខាងក្រោយ បណ្តាលឱ្យស្លា.ប់នៅនឹងកន្លែងកើតហេតុ រួចក៏បានប្រតាយប្រតប់ជាមួយខ្លួន ប៉ុន្តែខ្លួនក៏បានរើបម្រាស់រួច ហើយក៏រត់ចូលក្នុងព្រៃ ក្រោយមកឪពុក ក៏បានទៅចង.កនៅក្នុងបន្ទប់ទឹកស្លា.ប់បាត់ទៅ ហើយខ្លួនក៏ដេកក្នុងព្រៃចំការមួយយប់ ពេលព្រឹកព្រលឹម ក៏បានប្រាប់ទៅដល់អ្នករស់នៅក្បែរនោះ ឱ្យមកជួយមើល ៕រក្សាសិទ្ធិដោយ ៖ កូលាប

×