Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា ប្រារព្វពិធីអបអរសាទរបុណ្យឯករាជ្យជាតិ ខួប ៦៨ឆ្នាំ ប្រកបដោយមោទនភាព បូរណភាព និងការអភិវឌ្ឍ

ភ្នំពេញ ៖ ព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីអបអរសាទររំលឹកខួប ៦៨ឆ្នាំ ដែលកម្ពុជាទាមទារមកវិញនូវ ឯករាជ្យភាព ពេញលេញ ហើយពិធីបុណ្យឯករាជ្យជាតិនាថ្ងៃទី០៩ ខែវិច្ឆកា ឆ្នាំ២០២១នេះ ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងកងរំពងនៅសួនស្តូបវិមានឯករាជ ក្រោមរាជាធិបតី ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងជាបុត្រាព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិខ្មែរ ដោយឡែកនៅតាមបណ្ដាខេត្តនានាវិញ ក៏ត្រូវបានប្រារព្ធពិធីនេះយ៉ាងអធិកអធ័មផងដែរ។

យើងសង្កេតឃើញមានការអញ្ជើញចូលរួមអបអរសាទរពី ថ្នាក់ដឹកនាំ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការនីស្ថាប័នផ្សេងៗ សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋជាច្រើនកុះករ ហើយគ្រប់ស្ថាប័ន បានធ្វើព្យុះហយាត្រា បង្ហាញពីការប្ដេជ្ញា ប្ដូរផ្ដាច់ ការពារប្រទេសជាតិ បូរណភាពទឹកដី និងអធិបតេយ្យភាព ដ៏រឹងមាំ។

សូមបញ្ជាក់ថា បារាំងបានគ្រប់គ្រងធ្វើជាអាណាព្យាលបាលលើដែនដីសុវណ្ណភូមិ កម្ពុជអស់រយៈពេលជិតមួយសតវត្ស (១១ សីហា ១៨៦៣ – ៩ វិច្ឆិកា ១៩៥៣ ក្រោមការធ្វើព្រះរាជបូជនីយកិច្ច តស៊ូ ស្វិត មិនគិតកម្លាំងកាយចិត្ត របស់ព្រះមហាវិរ:ក្សត្រខ្មែរ គឺព្រះបាទ សម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ) និងវេលាមកដល់ពេលនេះ ឆ្នាំ២០២១ ឯករាជភាពរបស់កម្ពុជា បានដំណើរការ កសាង និងអភិវឌ្ឍន៍ប្រទេស ៦៨ឆ្នាំហើយ ។

ស្ដីពីមហិច្ឆតាត្រួតត្រារបស់ប្រទេសបារាំងវិញ គឺនៅអាស៊ី បារាំងបានតម្រង់ទិសដៅមករកប្រទេសចិន ភាគខាងត្បូង និងបណ្ដាប្រទេសនៅឥណ្ឌូចិន មាន កម្ពុជា វៀតណាម ឡាវ សៀម។ នៅក្នុងប្រទេសទាំងនេះ មានបុព្វជិតកាតូលិចបានចូលមកផ្សព្វផ្សាយសាសនាជាយូរមកហើយ និងយ៉ាងស្ងាត់កំបាំងតាមរយៈប្រជាជន ដែលកាន់សាសនាយេស៊ូ។

បារាំងសម្លឹងឃើញផលប្រយោជន៍យ៉ាងច្រើនលើទឹកដីកូសាំងស៊ីន (កម្ពុជាក្រោម)។ ទីមួយបារាំងយល់ថា ទន្លេមេគង្គជាផ្លូវទឹកមួយយ៉ាងសំខាន់អាចឲ្យគេជ្រៀតចូលទៅក្នុងប្រទេសចិនភាគខាងត្បូង។ ទីពីរ គេត្រូវកម្ចាត់គ្រោះថ្នាក់ទាំងឡាយ ដែលគំរាមកំហែងលើអាណានិគមថ្មី របស់គេឲ្យអស់ ពិសេស ប្រទេសសៀម ដែលមានអធិរាជអង់គ្លេសនៅពីខាងក្រោយ។

ទោះបីមើលឃើញថា ខ្មែរចាញ់ប្រៀបខាងភាគីបារាំងច្រើនក៏ដោយ ក៏ខ្មែរអាចទទួលយកសន្ធិសញ្ញា ថ្ងៃទី១១ ខែសីហា ឆ្នាំ១៨៦៣ ស្តីពីអាណាព្យាបាលបារាំងលើប្រទេសកម្ពុជានេះ គឺមានន័យថា បារាំងពុំបានដកហូតអំណាចពីព្រះរាជាខ្មែរទាំងស្រុងនោះទេ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×