Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា ធ្លាក់ចុះដល់រហូត ០,៥៣ភាគរយ មកត្រឹម ៤៨៧,០៤ ពិន្ទុ

ភាគហ៊ុនហ្ក្រេនធ្វីន​ (GTI) ជាភាគហ៊ុនតែមួយគត់ ដែលបានឡើងថ្លៃនាដើមសប្តាហ៍នេះ ដោយមានកំណើន ៨០រៀល ដល់ ៤.៣៨០រៀលក្នុងមួយហ៊ុន។

យ៉ាងណាមិញ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) អេស៊ីលីដា (ABC) ផេសថិក (PEPC) រួមទាំងភាគហ៊ុន ឌីប៊ីឌី (DBDE) របស់ទីផ្សារកំណើនបានធ្លាក់ចុះ ចន្លោះពី ២០ដល់ ១៨០រៀលក្នុងមួយហ៊ុន។

ការធ្លាក់ចុះថ្លៃភាគហ៊ុនលើទីផ្សារគោលបាននាំឲ្យសន្ទស្សន៍ផ្សារមូលបត្រកម្ពុជា ធ្លាក់ចុះដល់រហូត ០,៥៣ភាគរយ មកត្រឹម ៤៨៧,០៤ ពិន្ទុ។ តម្លៃជួញដូរសរុបមានចំនួន ៤៥៨,៦១ លានរៀល៕​

×