Tuesday, September 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អវកាសយានិកចិនមួយរូប បានក្លាយជាស្ត្រីជនជាតិ ចិនដំបូងគេដែលបានបញ្ចប់ការដើរក្នុងលំហអាកាស

អវកាសយានិក​ចិនឈ្មោះវ៉ាង យាពីង បាន​ធ្វើ​ការ​ហោះហើរនៅលើ​លំហ​អវកាស ដែល​ជា​ប្រវត្តិសាស្ត្រលើក​ដំបូងរបស់ប្រទេសចិនដែលមាន​ស្ត្រី​ម្នាក់​បានហោះ និងដើរនៅលើទីអវកាស។

លោកស្រី វ៉ាង បានដើរចេញពីម៉ូឌុលសំខាន់នៃស្ថានីយអវកាសចិនធៀនកុង រួមជាមួយសមាជិកនាវិកម្នាក់ទៀតកាលពីយប់ពីថ្ងៃចន្ទ ដើម្បីបញ្ចប់ការដំឡើងឧបករណ៍រយៈពេល ៦.៥ ម៉ោង។

បើយោងតាមទីភ្នាក់ងារអវកាសចិន (CMSA)បានឱ្យដឹងថា លោកស្រី វ៉ាង និងលោក សៃ សីហ្គាំង បានត្រលប់មកវិញដោយសុវត្ថិភាពទៅកាន់ម៉ូឌុលស្នូលស្ថានីយកាលពីព្រឹកថ្ងៃចន្ទ។

CMSA បានលើកឡើងថា៖«នេះគឺជាសកម្មភាពក្រៅប្រព័ន្ធដំបូងបង្អស់របស់នាវិកសៀនហ្សូ១៣ ហើយវាក៏ជាលើកទីមួយក្នុងប្រវត្តិសាស្ត្រអវកាសរបស់ប្រទេសចិនផងដែរ ដែលមានអវកាសយានិកស្ត្រី”បានចូលរួមបញ្ចេញបេសកម្មជូនជាតិ។

CMSA ក៏បាន​បញ្ចប់​ថា​៖ «​ដំណើរការ​ទាំងមូលធ្វើទៅប្រកបដោយភាព​រលូន និង​ជោគជ័យ​។»

មែនទែន ការដើរលើលំហអាកាសនេះ គឺជាសក​ម្មភាពលើកដំបូងចាប់តាំងពីក្រុមដែលមានសមាជិកបីនាក់មួយនេះ បានហោះទៅកាន់ស្ថានីយ៍អវកាសកាលពីថ្ងៃទី ១៦ ខែតុលា។ជាក់ស្តែង ក្រុមនេះត្រូវបានគេរំពឹងថានឹងចំណាយពេល 6 ខែក្នុងបេសកកម្មសាងសង់នៅស្ថានីយ៍។ ហើតើយោងតាម ​​CMSA ក្រុមនាវិក សៀនហ្សូ១៣  នឹងអនុវត្តការដើរលើលំហអាកាសមួយ ឬពីរផ្សេងទៀត៕

spot_img
×