វីដេអូឃ្លីបមួយ បានកំពុងធ្វើឲ្យអ្នកលេងបណ្តាញសង្គម មានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីបានឃើញសត្វឥន្ទ្រី១ក្បាលអាចហែលទឹកដ៏មិននឹកស្មាន បន្ទាប់ពីវាចាប់បានត្រីគល់រាំដ៏ធំមួយ ប៉ុន្តែលើកហើរពុំរួច។
វីដេអូដ៏នៃហេតុកាណ៍ដ៏ចម្លែកនេះ ត្រូវបានដឹងថា បានកើតឡើងនៅស្ថិតនៅបឹង Chippewa ក្នុងរដ្ឋ Wisconsin សហរដ្ឋអាមេរិក ដែលត្រូវបានថតបានដោយមនុស្សម្នាក់ ស្ថិតនៅក្បែរបឹងនេះ។ ដំបូងឡើយ គេបានគិតថា សត្វឥន្ទ្រីនេះអាចមានបញ្ហាកំពុងតស៊ូជីវិតក្នុងទឹក ខណៈកំពុងខំប្រឹងទទះស្លាប ហែលមកកាន់ច្រាំង។
តែអ្វីគួរឲ្យភ្ញាក់ផ្អើលនោះ គឺថាសត្វឥន្ទ្រីនេះ កំពុងហែលទឹក ដោយវាប្រើស្លាបទាំងពីរបស់វាធ្វើជាដៃ ដើម្បីព្យាយាមហែល អូសត្រីគល់រាំងដ៏ធំ១ក្បាលច្បាប់ជាប់និងជើងរបស់វា មកកាន់ច្រាំងបន្តិចម្តងៗប៉ុណ្ណោះ ។
វីដេអូឃ្លីបនេះដែលត្រូវបានចែករំលែកនៅលើបណ្តាញសង្គម ឃើញថាបានធ្វើឲ្យមនុស្សជាច្រើន ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលបានឃើញសត្វឥន្ទ្រី១ក្បាលនេះ ដែលមិនត្រឹមអាចហោះហើរបានប៉ុណ្ណោះទេ ប៉ុន្តែ វាក៏អាចហែលទឹកបានផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




