ភ្នំពេញ ៖ នៅក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិ លើកទី៦៨ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២១) មេដឹកនាំគណបក្សខ្មែររួបរួមជាតិ បានអំពាវនាវឲ្យអ្នកនយោបាយ និងគ្រប់មជ្ឈដ្ឋានទាំងអស់ គិតគូរឡើងវិញ ក្នុងការរួបរួមសាមគ្គីគ្នាក្នុងជាតិខ្មែរទាំងមូល ដើម្បីធ្វើឲ្យកម្ពុជាខ្លាំងក្លា ហើយវាអាចឈានទៅដោះស្រាយ រាល់បញ្ហាដែលនៅមានការខ្វះខាតមួយចំនួន អាចនឹងជោគជ័យបាន។ ចៀសវាងការធ្វើឲ្យបែ.កបា.ក់ជាតិ និងបែ.កបា.ក់សាមគ្គីផ្ទៃក្នុង និងរួមគ្នាជាធ្លុងមួយ ដើម្បីអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើន។
លោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ការដឹកនាំរាជរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន តែងតែបើកចំហរ និងប្រកាន់ជំហរនៃការរួបរួមជាតិ ដូចកន្លងមកជាមួយបក្សប្រឆាំងក្តី រហូតដល់សម្តេចតេជោ ហ៊ុន សែន យល់ព្រមឲ្យមេបក្សប្រឆាំង ជាប្រធានសម្លេងភាគតិចនៅក្នុងសភា ហើយទទួលឋានៈដល់ទៅនាយករដ្ឋមន្ត្រីថែមទៀត ដើម្បីជាការស្មើភាពគ្នាក្នុងការជជែកពិភាក្សាគ្នា ក្នុងការរួបរួមគ្នាក្នុងសង្គមជាតិ។ ប៉ុន្តែផ្ទុយទៅវិញ មេបក្សប្រឆាំងមិនមានការស្មោះត្រង់នោះទេ ហើយយកបញ្ហាផ្ទាល់ខ្លួន និងក្រុមគ្រួសារយកមកជាបញ្ហាវា.យប្រ.ហារគ្នា ហើយគ្មានជំហររួបរួមទេ មានតែជំហរប្រឆាំង និងធ្វើឲ្យជាតិបែ.កបា.ក់ជាដើម។
លោកញឹក ប៊ុនឆៃ ក៏បានអំពាវនាវដល់អ្នកនយោបាយ គ្រប់និន្នាការទាំងអស់ សូមឲ្យមានការគិតគូរឡើងវិញ ក្នុងការរួបរួមសាមគ្គីគ្នាក្នុងជាតិខ្មែរទាំងមូល ព្រោះមានតែចំណុចនេះទេ ដែលជាចំណុចធ្វើឲ្យកម្ពុជាខ្លាំងក្លា ហើយវាអាចឈានទៅដោះស្រាយរាល់បញ្ហាដែលនៅមានការខ្វះខាតខ្លះៗនេះ អាចនឹងជោគជ័យបាន។ ហើយសូមឲ្យអ្នកនយោបាយ និងមជ្ឈដ្ឋាននានាកក្តីដែលកន្លងមកតែងតែធ្វើឲ្យមានការបែ.កបា.ក់គ្នា ធ្វើឲ្យការរួបរួមសាមគ្គីគ្នាមិនអាចសើរទៅមុខបាន។ ហើយកុំធ្វើសកម្មភាពអ្វី ដែលធ្វើឲ្យជាតិបែ.កបា.ក់ និងកុំធ្វើសកម្មភាពដែលផ្ទុយនិងច្បាប់។

លោកបានបញ្ជាក់ថា “ប្រទេសជាតិយើងត្រូវការរួបរូម សាមគ្គីភាពជាធ្លុងមួយ ដើម្បីប្រទេសជាតិ ដើម្បីប្រជាជនយើង ការពារបូរណភាពទឹកដី ដើម្បីសុខសន្តិភាព ធ្វើការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើន។ យើងមានការរីកចម្រើនច្រើនហើយ នៅសេសសលបញ្ហាសេសសល់ខ្វះខាត យើងរួមគ្នាដើម្បីធ្វើការអភិវឌ្ឍបន្ថែមទៀត សំដៅជួយជីវភាពប្រជាពលរដ្ឋ របស់យើងឲ្យបានធូរធារទាំងអស់គ្នា ព្រោះអ្នកខ្លះក៏នៅជួបការលំបាក។ ខ្ញុំសូមអំពាវនាវឲ្យអ្នកនយោបាយ មជ្ឈដ្ឋានានាផ្សេងក្តី ដែលកន្លងមកធ្វើឲ្យមានការបែ.កបា.ក់ក្នុងសង្គមជាតិ គួរពិចារណាឡើងវិញ និងងាកមករួបរួមសាមគ្គីភាព ដើម្បីផលប្រយោជន៍ប្រទេសជាតិ និងប្រជាជនយើង”៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

