កាលពីថ្ងៃអង្គារម្សិលមិញនេះ កូរ៉េខាងត្បូងបានធ្វើពិធីសម្ពោធវាចម្បាំងថ្មីមួយ ដែលមានឈ្មោះថា នាវាចម្បាំង torpedo។ ឈ្មោះនាវានេះបានដាក់តាមនាវាដែលកូរ៉េខាងជើងបានបាញ់បំផ្ទុះកាលពីឆ្នាំ ២០១០។ នេះបើតាមទីភ្នាក់ងារផ្គត់ផ្គង់អាវុធរបស់កងទ័ពជើងទឹក និងរដ្ឋកូរ៉េខាងត្បូង។
ពិធីសម្ពោធនាវាចម្បាំងដែលមានទម្ងន់ប្រមាណ ២,៨០០ តោនឈ្មោះ Cheonan បានធ្វើឡើងនៅឯកន្លែងផលិតកប៉ាល់មួយកន្លែងរបស់ក្រុមហ៊ុន Hyundai Heavy Industries Co. ក្នុងទីក្រុងអ៊ុល សាន ចម្ងាយប្រហែល៤១០គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងសេអ៊ូល ខណៈដែលកងទ័ពជើងទឹករបស់កូរ៉េខាងត្បូងនៅតែមានការចងចាំដ៏ខ្លាំងក្លានៃការវាយប្រហារដ៏សាហាវរបស់កូរ៉េខាងជើងកាលពីឆ្នាំ២០១០។
កាលខែមីនា ឆ្នាំ ២០១០ នាវាចម្បាំងឈ្មោះ Cheonan ទម្ងន់ ១២០០តោនបានលិចចូលបាតសមុទ្រនៅជិតខ្សែបន្ទាត់ព្រំដែនដែលកំណត់ដែនសមុទ្រអន្តរកូរ៉េខាងលិច បន្ទាប់ពីនាវាមុជទឹក midget របស់កូរ៉េខាងជើងបានបាញ់នាវាកូរ៉េខាងត្បូងឈ្មោះ torpedo ដោយបានសម្លាប់នាវិកចំនួន៤៦ នាក់។
មែនទែនទៅ ការបង្ហាញនាវាឈ្មោះ Cheonan មានអត្ថន័យធំធេងណាស់សម្រាប់អ្នករស់រានមានជីវិតពីការវាយប្រហារ និងពីក្រុមគ្រួសារសពដែលមានបំណងចង់ឃើញនាវាចម្បាំងថ្មីដែលដាក់ឈ្មោះតាម corvette និងត្រូវបានតែងតាំងឱ្យបំពេញបេសកកម្មការពារព្រំដែនសមុទ្របន្តពីនាវាចាស់ដែលមានបញ្ហាទាំងអស់មិនទាន់បានបញ្ចប់។ ប្រភព៖ YongHab News