Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគារទីស្តីការក្រសួងការពារជាតិថ្មី នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា អគារទីស្តីការក្រសួងការពារជាតិថ្មី នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។

អគារក្រសួងការពារជាតិថ្មី ជាសមិទ្ធផលមួយដែលបង្ហាញពីគុណតម្លៃនៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកម្ពស់សោភ័ភាពទីតាំងធ្វើការរបស់មន្ត្រីរាជការ ហើយក៏បានបង្ហាញនូវសមត្ថភាពរបស់រាជរដ្ឋាភិបាលលើការគ្រប់គ្រង និងប្រើប្រាស់ថវិកាជាតិ ដើម្បីបង្កើតនូវសមិទ្ធផលជាទីមោទនភាពសម្រាប់ជាតិផងដែរ។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ​ និងលោកជំទាវ​ នារសៀលថ្ងៃទី​៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រារព្វពិធីក្រុងពាលីអគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពារជាតិថ្មី ព្រមទាំងមានការអញ្ជើញចូលពីថ្នាក់ដឹកក្នុងក្រសួងការពារជាតិ អគ្គបញ្ជាការជាច្រើនរូបផងដែរ។ នាឱកាសនោះសម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ បានអញ្ជើញទស្សនាពិពរ័ណ៍កងយោធពលខេមរភូមិន្ទ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨ ថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ និងបុណ្យឯករាជ្យជាតិលើកទី៦៨ (០៩ វិច្ឆិកា ១៩៥៣/០៩ វិច្ឆិកា ២០២១ )។

អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពារជាតិថ្មី បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា។

សូមបញ្ជាក់ថា អគាររដ្ឋបាល សាលាប្រជុំទីស្ដីការក្រសួងការពារជាតិថ្មី ដែលបានសាងសង់នេះ មានទទឹងប្រវែង២៨ម៉ែត្រ បណ្ដោយ ប្រវែង១៩១ម៉ែត្រ កម្ពស់៣២ម៉ែត្រ និងមានចំណតរថយន្ត នៅជាន់ក្រោមដីមួយជាន់ ដែលអាចចតរថយន្តបានចំនួន១៥០គ្រឿង៕ រក្សាសិទ្ធិដោយ ៖ កូលាប

×