Thursday, February 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រោងម៉ាស៊ីន រោងសន្និធិ និងរោងសិប្បកម្មកែច្នៃឈើគ្មានច្បាប់អនុញ្ញាតនៅក្នុង និងក្បែរតំបន់ការពារធម្មជាតិ ត្រូវអាជ្ញាធរខេត្តព្រះសីហនុ ត្រៀមចុះបញ្ឈប់ទីតាំង

ព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ ត្រៀមចុះបញ្ឈប់ទីតាំងរោងម៉ាស៊ីន រោងសន្និធិ និងរោងសិប្បកម្មកែច្នៃឈើគ្មានច្បាប់អនុញ្ញាតនៅក្នុង និងក្បែរតំបន់ការ ពារធម្មជាតិក្នុងក្រុង ស្រុកទាំង៣ ក្នុងខេត្តព្រះសីហនុ ដើម្បីគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិឱ្យនៅគង់វង្ស និងមាននិរន្តរភាពសម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

រសៀលថ្ងៃពុធទី ១០ ខែវិច្ឆិកា ឆ្នាំ២០២១ លោក គង់ វិតាណ: និងលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សា ពិនិត្យ និងត្រៀមចុះបញ្ឈប់ទីតាំងរោងម៉ាស៊ីន រោងសន្និធិ និងរោងសិប្បកម្មកែច្នៃឈើគ្មានច្បាប់អនុញ្ញាតនៅក្នុង និងក្បែរតំបន់ការពារធម្មជាតិក្នុងក្រុង ស្រុកទាំង៣ នៃខេត្តព្រះសីហនុ ។

ក្រោយពីស្តាប់របាយការណ៍របស់មន្ទីរបរិស្ថាន និងខណ្ឌរដ្ឋបាលព្រៃឈើដែលជាមន្ត្រីជំនាញរួចមក សហប្រធានអង្គប្រជុំ បានសម្រេចឱ្យបង្កើតគណៈកម្មការ មានសមាសភាពចូលរួមមានដូចជា៖ មន្ទីរបរិស្ថាន ខណ្ឌរដ្ឋបាលព្រៃឈើ និងអាជ្ញាធរក្រុង ស្រុកទាំង៣ ដឹកនាំដោយនាយកទីចាត់ការអន្តរវិស័យ ដើម្បីចុះពិនិត្យរោងម៉ាស៊ីន រោងសន្និធិ និងរោងសិប្បកម្មកែច្នៃឈើគ្មានច្បាប់អនុញ្ញាតនៅក្នុង និងក្បែរតំបន់ការពារធម្មជាតិក្នុងក្រុង ស្រុកទាំង៣ ដែលកំពុងអនុវត្តដោយខុសច្បាប់ និងត្រូវបិទបញ្ចប់ទីតាំងនោះតែម្តង ដើម្បីគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិឱ្យនៅគង់វង្ស និងមាននិរន្តរភាពសម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕រក្សាសិទ្ធិដោយ ៖ កូលាប

×