នេះពិតជារឿងដ៏មិននឹកស្មាន គ្រាដែលរថយន្ត Toyota Vios ១គ្រឿង ត្រូវបានគ្របដណ្តប់ដោយគំនរសំរាមពេញក្បាលរថយន្តតែម្តង ដែលត្រូវបានដឹងថា នេះជាលទ្ធផលដោយសារចតទទឹងទិស មិនចេះមើលគេឯង។
តែទោះជាយ៉ាងណា គេក៏ពុំបានដឹងថា អ្នកណាបាន «តុបតែង» ក្បាលរថយន្តនេះជាមួយគំនរសំរាមបែបនេះនោះទេ។ ប៉ុន្តែ ច្បាស់ណាស់អ្នកដែលបានធ្វើរឿងនេះ គឺដើម្បី «បង្រៀន» អ្នកបើកបររូបនោះ លើកក្រោយកុំឲ្យបើកឡានចតខុសរបៀបបែបនេះទៀត។
ដោយឡែក អ្នកអ្នកនិយមលេងអ៊ីនធឺណិត ក្រោយបានឃើញបែបនេះ ក៏បានលើកឡើងជាការការបារម្ភថា អ្នកបើកបរនោះ ពេលត្រឡប់មករថយន្តវិញ ពិតជាមានការខ្មាសអៀនហើយៗ ហើយច្បាស់ណាស់នឹងធ្វើឱ្យគំនរសំរាមធ្លាក់រាយប៉ាយលើផ្លូវ ធ្វើឱ្យអ្នកបោសសម្អាតធ្វើការបន្ថែមទៀតហត់ហើយ។
រីឯអ្នកដទៃទៀតបាននិយាយថា៖ “គួរមានវីដេអូតាមដានដែលគាត់ចោលសំរាម។ ប្រសិនបើគាត់បោះវាចោលតាមផ្លូវ សូមផ្ញើវីដេអូនេះទៅអាជ្ញាធរ ដើម្បីផាកពិន័យគាត់ពីបទចោលសំរាម»៕ រក្សាសិទ្ធិដោយ៖ លឹមហុង







វីដេអូ=> (Video)