ប្រទេសចិនបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ធ្វើការជាមួយសហរដ្ឋអាមេរិកក្នុងការគ្រប់គ្រងបញ្ហាផ្សេងៗ។ នេះបើតាមការលើកឡើងរបស់លោក ស៊ី ជីនពីង ដែលធ្វើជាប្រធានកិច្ចប្រជុំតាមប្រព័ន្ធអនឡាញជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន។
នៅក្នុងសំបុត្រដែលថ្លែងកាលពីថ្ងៃអង្គារដោយឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហរដ្ឋអាមេរិកលោក ហ្គីន ចាំង បានលើកឡើងថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកលើបញ្ហាក្នុងតំបន់ និងពិភពលោក។
មែនទែន កាលបរិច្ឆេទ ជំនួបរវាងមេដឹកនាំកំពូលលោក ចូ បៃដិន និងស៊ី ជីនពឹងនៅមិនត្រូវបានគេប្រកាសជាផ្លូវការនោះទេ។ ប៉ុន្តែមនុស្សម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានរាយការណ៍ជុំវិញគម្រោងផែនការនេះ ថាកិច្ចប្រជុំកំពូលរវាងមេដឹកនាំទាំងពីរនឹងត្រូវរំពឹងថាអាចនៅសប្តាហ៍ក្រោយ។
មន្ត្រីអាមេរិកបានបញ្ជាក់កាលពីខែមុនកន្លងទៅថា ពួកគេនឹងបើកកិច្ចប្រជុំតាមប្រព័ន្ធអនឡាញមួយ ដើម្បីពិភាក្សាគ្នាជុំវិញកិច្ចព្រៀមព្រៀងក្នុងគោលការណ៍ជាមួយប្រទេសចិន។ កិច្ចប្រជុំនេះនឹងធ្វើឡើងរវាងលោក ចូ បៃដិន និងលោកស៊ី ជីនពឹងនៅចុងឆ្នាំនេះ ខណៈគោលបំណងនៃកិច្ចប្រជុំនេះទៀតសោធគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាបាននូវស្ថេរភាពក្នុងពិភពលោក និងភាពរកាំរកូសផ្នែកទំនាក់ទំនង។
លោក វិច តូរៀ សិន អ្នកជំនាញផ្នែកនយោបាយចិនប្រចាំសាកលវិទ្យាល័យCalifornia បានលើកឡើងថា កិច្ចប្រជុំខាងមុខនេះ គឺជាការអភិវឌ្ឍដ៏វិជ្ជមានសម្រាប់ទំនាក់ទំនងទ្វេរភាគី។ លោក វិចតូរៀ សិនបានថ្លែងថា៖ «ខ្ញុំគិតថា កិច្ចពិភាក្សាទ្វេរភាគីនៅសប្តាហ៍ក្រោយនេះ គឺជាសញ្ញាបឋមមួយដែលអាចបង្ហាញបានថាទំនាក់ទំនងរវាងប្រទេសចិន និងសហរដ្ឋអាមេរិកកំពុងវិលត្រឡប់មករកភាពល្អប្រសើរឡើងវិញ ពោលគឺក្រោយរដ្ឋបាលរបស់លោកត្រាំ។»
ជាក់ស្តែង កិច្ចប្រជុំក៏ទំនងជាជំរុញលើកទឹកចិត្តពីមន្ត្រីរវាងប្រទេសទាំងពីរ ជាពិសេសពីភាគីខាងប្រទេសចិនដែលអញ្ចើញមកពីក្រសួងពាណិជ្ជកម្ម។ ក្នុងនោះ វិស័យថាមពលរដ្ឋរវាងប្រទេសទាំងពីរ និងអាចឈានដល់ផ្លូវដោះស្រាយនិងពង្រឹងភាពជាដៃគូបន្ថែមទៀត។ ប្រភព៖ រ៉យទ័រ