Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្របានឃើញណាស់! អ្នកភូមិនេសាទ​បានត្រី​គល់​រាំង​ដ៏ធំ ទម្ងន់​ជិត ១០០ គីឡូក្រាម (វីដេអូ)

បងប្អូនប្រជាពលរដ្ឋ ពិតជាមានការភ្ញាក់ផ្អើល និងត្រេកអររំភើបគ្រប់ៗគ្នាតែម្តង ខណៈបានឃើញត្រីគល់រាំងដ៏កម្រ ទម្ងន់ប្រហែលជាង ៨០ គីឡូក្រាម ត្រូវបានអ្នកភូមិម្នាក់នៅឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នេសាទបាន កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។

តែទោះជាយ៉ាងណា បើតាមម្ចាស់វីដេអូដែលមានគណនីហ្វេសប៊ុកឈ្មោះ Say Touc បានឲ្យដឹងថា លោកលោក ម៉ឹង សុខ​លាត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំរកា​ខ្នុរ បានទិញ និងលែងត្រីគល់រាំង​១​ក្បាលនេះ ចូលទៅក្នុងទន្លេមេគង្គវិញ។

ដោយឡែក បើតាមអុំស្រីម្នាក់ជាអ្នកនេសាទបាន បានប្រាប់ឲ្យដឹងថា កាលពីឆ្នាំមុន គាត់នេសាទបានត្រីគល់រាំងដ៏ធំបែបនេះផងដែរ ដោយមានទម្ងន់ត្រឹមតែ ៦៥ គីឡូក្រាម ប៉ុណ្ណោះ។ ប៉ុន្តែ លើកនេះចាប់បានមានទម្ងន់បើតាមប៉ាន់ស្មានប្រហែលជាង ៨០ គីឡូក្រាម៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×