Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពី «វិធីសាស្ត្រថ្មីសម្រាប់គណនាអត្រាភាពក្រីក្រនៅកម្ពុជា និងអត្រាភាពក្រីក្រឆ្នាំ២០២០»

spot_img

ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពី «វិធីសាស្ត្រថ្មីសម្រាប់គណនាអត្រាភាពក្រីក្រនៅកម្ពុជា និងអត្រាភាពក្រីក្រឆ្នាំ២០២០» នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្តីការគណៈរដ្ឋមន្ត្រី ។

សន្និសីទនេះ មានគោលបំណងពន្យល់ផ្សព្វផ្សាយដល់សាធារណជន អំពីចំណុចគន្លឹះសំខាន់ៗ មូលហេតុ និងការកំណត់បន្ទាត់ភាពក្រីក្រតាមវិធីសាស្រ្តថ្មី និងផលប៉ះពាល់ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ដល់សេដ្ឋកិច្ច និងភាពក្រីក្រនៅកម្ពុជា។

បើតាមសេចក្ដីជូនដំណឹង សន្និសីទសារព័ត៌មាននេះ មានការអញ្ជើញចូលរួមជាវាគ្មិនពី ទេសរដ្ឋមន្ដ្រី ឆាយ ថន រដ្ឋមន្ដ្រីក្រសួងផែនការ និងមានការសម្របសម្រួលពី លោក ផៃ ស៉ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៕ រក្សាសិទ្ធិដោយ៖កូឡាប

spot_img
×