Tuesday, September 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ាឡេស៊ីត្រៀមផែនការបើកទេសចរណ៍វ៉ាក់សាំងចាប់ពីដើមខែមករាឆ្នាំ២០២២តទៅ

ម៉ាឡេស៊ីនឹងត្រៀមខ្លួនបើកទ្វារប្រទេសសម្រាប់ទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញចាប់ពីថ្ងៃទី១ មករាឆ្នាំ២០២២តទៅ។ នេះបើតាមការឱ្យដឹងពី ទីប្រឹក្សារបស់គណៈរដ្ឋមន្ត្រីម៉ាឡេស៊ីកាលពីថ្ងៃព្រហ្បសតិ៍ ខណៈប្រទេសមួយនេះកំពុងស្វែងរកការស្តារវិស័យទេសចរណ៍របស់ខ្លួនឡើងវិញ ក្រោយរងគ្រោះយ៉ាងដំណំពីវិបត្តិជំងឺកូវីដ១៩។

ជាក់ស្តែង ម៉ាឡេស៊ីបានបើកប្រទេសនិងសេដ្ឋកិច្ចបន្តិចៗម្តងទៅហើយក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ខណៈស្ថានភាពអត្រាឆ្លងជំងឺកូវីដ១៩បានថយចុះច្រើន ចំពេលកម្មវិធីចាក់វ៉ាក់សាំងក្នុងប្រទេសកំពុងពន្លឿនជាខ្លាំង។

ក្នុងនោះ បើតាមស្ថតិរបស់រដ្ឋាភិបាលម៉ាឡេស៊ីបានបង្ហាញថា ប្រជាជនម៉ាឡេស៊ីប្រមាណ៣២លាននាក់បានចាក់វ៉ាក់សាំងពេញលេញ រឺហៅថាចាក់បានចំនួន២ដូស។

ជាក់ស្តែង អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក ម៉ូយីដ យ៉ាស៊ីន ដែលទទួលបន្ទុកផ្នែកក្រុមប្រឹក្សាតាមដានផ្នែកស្តារសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីឡើងវិញ បានប្រាប់អ្នកសារព័ត៌មានក្រៅស្រុកមួយថា ឧស្សាហកម្មទេសចរណ៍ម៉ាឡេស៊ីបានងើបឡើងវិញក្នុងស្ថានភាពយឺតយ៉ាវ។ យឺតយ៉ាវដែលលោក ម៉ាស៊ីនលើកឡើង គឺដោយសារតែអវត្តមាននៃទេសចរបរទេស ហើយផ្នែកហិរញ្ញវត្ថុដែលជាខ្នងបង្អែកមួយទៀតក៏ត្រូវការពេលវេលាដើម្បីពង្រឹងខ្លួនផងដែរ។  

តែយ៉ាងណា លោក តានស្រ៊ី ម៉ូយីដឌីន នាយករដ្ឋមន្រ្តីថ្មីរបស់ម៉ាឡេស៊ីបានលើកឡើងថា វិធានការគ្រប់គ្រងការឆ្លងដូចជា ការតេស្តរកជំងឺកូវីដ១៩នៅតែរក្សាមួយកន្លែង​ដដែល ដោយត្រូវឱ្យអាជ្ញាធរត្រួតពិនិត្យបានតាមដានឱ្យបានហ្មត់ចត់។

បន្ថែមការបញ្ជាក់ខាងលើ លោក ម៉ូយីដឌីនមិនបានបញ្ជាក់ទេថា តើកាលបរិច្ឆេទសម្រាប់ផែនការបើកប្រទេសឡើងវិញនឹងប្រកាសនៅពេលណានោះទេ ប៉ុន្តែលោកបាននិយាយថា ការសម្រេចចិត្តបែបនេះនៅត្រូវបញ្ជាក់ដោយផ្នែកសុខាភិបាល និងស្ថាប័នសុវត្ថិភាពបន្ថែមទៀតសិន។

ក្នុងនោះ ប្រទេសម៉ាឡេស៊ីបានបញ្ជាក់កាលពីសប្តាហ៍នេះ ខ្លួននឹងបើកសម្ពោធការហោះហើរប្រភេទទេសចរណ៍វ៉ាក់សាំងជាមួយប្រទេសសឹង្ហបុរីនៅថ្ងៃទី ២៩ ខែវិច្ឆិកានេះតទៅ ដោយមិនតម្រូវឱ្យមានការធ្វើចត្តាឡីស័កនោះទេ សម្រាប់មនុស្សដែលបានចាក់វ៉ាក់សាំងរួចរាល់សម្រាប់ប្រទេសទាំងពីរ។ បន្ថែមពីនេះ ម៉ាឡេស៊ីក៏បានយល់ព្រមជាមួយប្រទេសឥណ្ឌូណេស៊ីដើម្បីណែនាំអំពីលក្ខខណ្ឌធ្វើដំណើរស្រដៀងទៅនឹងផែនការតភ្ជាប់ការហោះហើរជាមួយសឹង្ហបុរីផងដែរ៕ ប្រភព៖ The Strait Times News

spot_img
×