Sunday, December 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង​ធ្វើ​សមយុទ្ធ​ជម្លៀស​ខ្លួន ក្នុង​ក្របខ័ណ្ឌ​ទូលំទូលាយ ជា​ទង្វើ​ត្រៀម​ធ្វើសង្គ្រាម​ឬ​?

តាម Daily Mail ដែល​ដកស្រង់​ពី NK News ចុះផ្សាយ​នៅ​ថ្ងៃទី ២៩ ខែ​១០ ឲ្យ​ដឹងថា កូរ៉េខាងជើង ហាក់ដូចជា​កំពុង​ធ្វើ​សមយុទ្ធ​ជម្លៀស​ពលរដ្ឋ​នៅ​ច្រើន​កន្លែង សំដៅ​ត្រៀម​ទុក​នាពេល​សង្គ្រាម​។ គេហទំព័រ​នេះ​បាន​ដកស្រង់ ប្រភព​ច្បាស់​ការណ៍​ឲ្យ​ដឹងថា កូរ៉េខាងជើង បានរៀបចំ​ការធ្វើ​សមយុទ្ធ​បែបនេះ នៅតាម​បណ្តា​ទីក្រុង និង​ប្រជុំជន​លំដាប់​ទី​២ និង​ទី​៣ កាលពី​សប្តាហ៍​មុន​ម្លេះ​។ គេ​ពុំទាន់​ដឹងថា តើ​សមយុទ្ធ​នេះ​មាន​ប្រព្រឹត្តទៅ​នៅ​ក្រុង​ព្យុងយ៉ាង​ដែរឬទេ​?

មេដឹកនាំ​កូរ៉េខាងជើង ក្នុង​ដំណើរ​ចុះ​ត្រួតពិនិត្យ​ការងារ​

​តាម NK News ខ្លឹមសារ​១ ក្នុងចំណោម​ខ្លឹមសារ​នៃ​សមយុទ្ធ​នេះ គឺ​ការ “​ដាច់​ចរន្តអគ្គិសនី​” មានន័យថា នៅ​តំបន់​សមយុទ្ធ​ត្រូវ​កាត់ផ្តាច់​ចរន្តអគ្គិសនី បំភ្លឺ​ទាំងស្រុង​នៅ​ពេលយប់​ដើម្បី​បញ្ចៀស​កុំ​ឲ្យ​ប​ច្ចា​មិត្រ​រកឃើញ​ទីតាំង​។​

NK News ដដែល​បញ្ជាក់ថា សមយុទ្ធ​បែបនេះ​ធ្លាប់បាន​អនុវត្ត​ចុងក្រោយ​មុននេះ​គឺ​នៅ​ឆ្នាំ​២០០៣​។​

​នៅ​ថ្ងៃទី ២៨ ខែ​១០ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក Jim Mattis ក្នុង​សន្និសីទ​១ នៅ​សេ​អ៊ូ​ល​បាន​ព្រមាន​ខ្លាំងៗ​ថា ៖ “​កុំ​ធ្វើ​អ្វីដែល​ខុសឆ្គង​។ រាល់​ការវាយលុក​ណា​១ ទៅលើ​អាមេរិក និង​សម្ព័ន្ធមិត្ត សុទ្ធសឹង​ត្រូវ​វាយ​ឲ្យ​បរាជ័យ​។ ប្រសិន​កូរ៉េខាងជើង ហ៊ាន​ប្រើប្រាស់​នុយក្លេអ៊ែរ ប្រទេស​នេះ​នឹងត្រូវ​រង​ទទួល​ការវាយប្រហារ​យោធា​១​ដ៏​មាន​ប្រសិទ្ធភាព នឹង​ពុំ​អាច​ងើប​ក្បាល​រួច​ពី​អាមេរិក និង​សម្ព័ន្ធមិត្ត​”​។​

​លោក Mttis ក៏បាន​អះអាងថា ៖ “​គ្មាន​ពេលណា​ដែល​អាមេរិក​ទទួលស្គាល់​កូរ៉េខាងជើង​ជា​រដ្ឋ​នុយក្លេអ៊ែរ​ឡើយ​”៕ ដោយ ៖ សូ​យ​ន​

×