Tuesday, September 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុនម៉ុង ឫទ្ធីគ្រុប សាងសង់រោងចក្រចំណីសត្វថ្មី ដែលផលិតផលចំណីសត្វ ចំនួន ១៨.០០០តោនក្នុងមួយខែ

ក្រុមហ៊ុន​អឹមភិក​ M’sPig ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ម៉ុង​ ឫទ្ធី​គ្រុប​ធ្វើពិធី​បញ្ចុះ​បឋមសីលា​សាងសង់​រោងចក្រ​ផលិត​ចំណី​សត្វ​ ថ្មីដែលមាន​កម្លាំង​ផលិត​៣០តោនក្នុង​មួយម៉ោង​ បើគឹតជា​មធ្យម​១៨.០០០តោនក្នុងមួយខែ។ នេះបើយោងតាមផេកហ្វេសបុករបស់ ឯកឧត្តមបណ្ឌិត ម៉ុង ឬទី្ធ។

រោងចក្រនេះបង្កើត​ទីផ្សារ​ឲ្យ​កសិករ​ដឹកកសិផល​ មកលក់​ដោយសេរី​មិនចាំបាច់​ដឹក​ឆ្លងដែន​យកទៅលក់នៅឯបរទេស​ ក្នុងចំនួនទឹកប្រាក់​៤២លានដុល្លារ​សហរដ្ឋអាមេរិក​ជារាងរាល់ឆ្នាំ។​ បន្ថែម​លើរោងចក្រផលិតចំណីសត្វ​ដែលកំពុងតែ​ដំណើរ​ការ​បច្ចុប្បន្ន​ ដែលបានប្រមូល​ទិញ​កសិផល​ពី​ប្រជាកសិករ ដែលមានរយៈពេល​៤ឆ្នាំ​កន្លងមក​ ក្នុង​ទឹកប្រាក់​ជា​មធ្យម​២១លានដុល្លារ​សហរដ្ឋអាមេរិក ​ជារាងរាល់​ឆ្នាំ​។

ដនៅពេលរោង​ចក្រ​ផលិត​ចំណី​សត្វ​ថ្មីនេះ​សាងសង់​រួចរាល់​នៅដើម​ឆ្នាំ​២០២៣ខាងមុខនេះ​ កសិករនឹង​មាន​ទីផ្សារ​លក់​កសិផល​សរុប​ទឹកប្រាក់​ចំនួន​លើសពី៦៣លានដុល្លារ​សហរដ្ឋអាមេរិក ​ជារាងរាល់​ឆ្នាំ​ ។​សូម​បញ្ជាក់​ថា​រោងចក្រ​ផលិត​ចំណី​សត្វ​នេះ​ មានទីតាំង​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤​ត្រង់​គីឡូម៉ែត្រ​លេខ​១៥៨​ភូមិ​មនោរម្យ​ ឃុំតានៃ​ ស្រុកព្រៃនប់​ ខេត្ត​ព្រះសីហនុ​៕

 

spot_img
×