Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធ.ត់! ស្ត្រីម្នាក់ជិះម៉ូតូឈប់​ភ្លើង​ស្តុប​សុខៗ ស្រាប់​តែ​ក្របី​១​​ក្បាល រត់​មក​ជ.ល់​​ទាំង​កម្រោល បណ្តាល​ឲ្យ…. (វីដេអូ)

spot_img

នេះជាខណៈពេលដ៏គួរឲ្យស្លុ.តរន្ធ.ត់ នៅពេលដែលក្របីមួយក្បាល បានរត់នៅដងផ្លូវ និងដេញជ.ល់បណ្តាលឲ្យមនុស្ស ៧ នាក់ រងរបួស នៅក្នុងទីក្រុង Yulin ខេត្ត Guangxi ប្រទេសចិន។

តាមវីដេអូកាមេរ៉ាសុវត្ថិភាបកត់ត្រានៅក្នុងទីក្រុង Yulin កាលពីថ្ងៃទី៩ ខែវិច្ឆិកា បានបង្ហាញក្របីមួយក្បាល បានកំពុងពាាសពេញលើដងផ្លូវ បណ្តាលឲ្យមនុស្ស ៧ នាក់ របួសរបួសស្រាល និងពុំបណ្តាលឲ្យមានការខូចធ្ងន់ធ្ងរនោះទេ ប៉ុន្តែ បានធ្វើឲ្យប្រជាពលរដ្ឋជាច្រើនពិតជាមានការភ័យខ្លាចជាខ្លាំង។

ក្នុងឃ្លីបក៏បានបង្ហាញ សត្វក្របីនោះរត់ជ.ល់បំបុ.កម៉ូតូស្រ្តីម្នាក់បណ្តាលឲ្យដួ.លគួរឲ្យអាសូរ នៅចំណុចភ្លើងស្តុបមួយ។ ដោយឡែក ឃ្លីបផ្សេងក៏បានបង្ហាញសត្វក្របីនេះថែមទាំងរត់ចូលក្នុងហាងមួយកន្លែងផងដែរ។ ក្រៅពីនេះ ខណៈកំពុងរត់តាមផ្លូវ ក្របីមួយក្បាលនេះ ក៏បានដេញជ.ល់ជាច្រើនាក់ ធ្វើឲ្យមានអ្នករងរបួសស្រាលរហូតដល់ ៧ នាក់។

តែទោះយ៉ាងណា កម្លាំងសមត្ថកិច្ចមូលដ្ឋាន ក្រោយបានដឹងអំពីហេតុការណ៍នេះ ក៏ដាក់ពង្រាយកម្លាំងភ្លាមៗ ដើម្បីគ្រប់គ្រងសត្វក្របីនេះឱ្យបានឆាប់រហ័ស ដើម្បីសុវត្ថិភាពខ្ពស់បំផុតជូនប្រជាពលរដ្ឋ។ ប៉ុន្តែ ដោយសារពុំអាចគ្រប់គ្រងក្របី «ឆ្កួត» នេះបាន ដំណោះ​ស្រាយតែមួយគត់​គឺសមត្ថកិច្ចត្រូវប្រើកាំ.ភ្លើងបា.ញ់វាតែម្តង។

តាមការស៊ើបអង្កេតបឋមរបស់សមត្ថកិច្ច បានឲ្យដឹងថា នេះជាក្របីអូសរទេះ ប៉ុន្តែនៅពេលដែលម្ចាស់របស់វា ដោះចេញពីរទេះ ស្រាប់តែក្របីនេះបានរត់គេចចេញ ធ្វើឲ្យមានការភ្ញាក់ផ្អើល និងតក់ស្លុតនៅលើដងផ្លូវតែម្តង។ តែយ៉ាងណា ក្រោយចាប់បានហើយ សមត្ថកិច្ចបានស្វែងរកម្ចាស់ក្របីនេះ ដើម្បីស៊ើបអង្កេត និងបំភ្លឺជុំវិញហេតុការណ៍ដែលបានកើតឡើងនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×