សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានកើនឡើង ០,០៨ភាគរយ ដល់ ៤៨៥,០១ពិន្ទុ។ ចំណែកថ្លៃភាគហ៊ុនវិញមានការប្រែប្រួលបន្តិចបន្តួចប៉ុណ្ណោះនៅថ្ងៃសុក្រម្សិលមិញនេះ ដោយភាគហ៊ុនអេស៊ីលីដា បានកើនឡើង ២០រៀល ខណៈដែលហ្ក្រេនធ្វីន ធ្លាក់ចុះ ៦០រៀលក្នុងមួយហ៊ុន។ ភាគហ៊ុនដែលនៅសល់បានរក្សាថ្លៃថេរដដែល។ តម្លៃជួញដូរសរុបរបស់ទីផ្សារទាំងពីរមានចំនួន ២០៥,៥៧ លានរៀល៕

