ទីក្រុង Candela ភាគកណ្តាលប្រទេសអ៊ីតាលកំពុងប្រឈមមុខនឹងគ្រោះធ្លាក់ចុះនៃពលរដ្ឋរស់នៅទីនោះ។ កាលពីអំឡុងទសវត្សទី៩០ សតវត្សមុន ទីក្រុងនេះមានពលរដ្ឋប្រមាណ ៨០០០នាក់ តែបច្ចុប្បន្ននៅសល់ត្រឹមតែ ២៧០០នាក់ប៉ុណ្ណោះ ។
ទីក្រុង Candela
ស្ថានការណ៍ “អាសន្ន”នេះ បង្ខំឲ្យរដ្ឋអំណាចនៅ Candela ត្រូវអនុវត្តនូវវិធានការបន្ទាន់ សំដៅបង្កើនពលរដ្ឋឡើងវិញ។ វិធានការមួយដែលស្រួលទាក់ទាញគឺ…លុយ។
តាមនោះ ប្រសិនបើអ្នកនៅលីវ យល់ព្រមប្តូរមករស់នៅទីនេះ នឹងត្រូវបានផ្តល់ឲ្យ ៨០០អឺរ៉ូភ្លាមៗ។ ចំពោះប្តីប្រពន្ធពុំទាន់មានកូន ប្រាក់រង្វាន់គឺ ១២០០អឺរ៉ូ គ្រួសារមានគ្នា៣នាក់ គឺ១៨០០អឺរ៉ូ ហើយពី ៤នាក់-៥នាក់ គឺ ២០០០អឺរ៉ូ។
ម្យ៉ាងដែរហ្ន៎!
ដោយ ៖ សូយន