Sunday, April 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រូពេទ្យម្នាក់ឆេះខ្លោចពេញខ្លួនបណ្តាលឲ្យស្លា.ប់ សង្ស័យឆក់ខ្សែភ្លើង នៅក្នុងផ្ទះលក់ឱសថស្ថានរង “ខ” ពន្លក

ភ្នំពេញ ៖ គ្រូពេទ្យម្នាក់ឆេះខ្លោចស្លា.ប់នៅលើជណ្តើរដែក បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងអ្នកដំណើរ រួមនិងសមត្ថកិច្ចខណ្ឌមានជ័យ កាលពីវេលាម៉ោង១២និង១៥នាទីរសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ផ្ទះលក់ឱសថស្ថានរង “ខ” ពន្លក ផ្ទះលេខ៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះខាងលើមានឈ្មោះ ភៅ ម៉ៅ ភេទប្រុស អាយុ៨៥ឆ្នាំ មុខរបរលក់ថ្នាំពេទ្យ គ្រូពេទ្យមធ្យម ស្នាក់នៅចំណុចកើតហេតុខាងលើមានស្រុកកំណើតនៅភូមិ វាលវង់ ឃុំវាលវង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានជាងមួយក្រុម បានមកជួសជុលផ្ទះជាប់នឹងផ្ទះជនរងគ្រោះ ចំណែកជនរងគ្រោះនិងប្រពន្ធរបស់គាត់ ចាក់សោរពីខាងក្នុង នៅសម្រាកក្នុងផ្ទះពុំឃើញបើកទ្វារលក់ថ្នាំពេទ្យ ដូចសព្វដងនោះទេ លុះដល់ពេលកើតហេតុ អ្នកជិតខាងឮសម្លេងប្រពន្ធរបស់គាត់ ស្រែកហៅឲ្យគេជួយ ទើបអ្នករស់នៅក្បែរនោះ នាំគ្នាជួយកាត់សោរចូលទៅខាងក្នុង ក៏ប្រទះឃើញជនរងគ្រោះ ដេកស្លា.ប់លើជណ្តើរដែកបាត់ទៅហើយ ដោយមានស្នាមខ្លោចឆេះពេញខ្លួន ចំណែកពិតានជ័រនៅខាងលើ ឆេះធ្លាក់រាយប៉ាយពេញក្នុងផ្ទះ សង្ស័យតែទុស្សេខ្សែភ្លើងបណ្តាលឲ្យឆេះឆក់ស្លា.ប់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលចាក់អង្រែលើ បានចុះមកធ្វើការហ៊ុំព័ទ្ធនៅជុំវិញបរិវេណកន្លែងកើតហេតុ និងរាយការណ៍បន្តទៅកាន់ការិយាល័យបច្ចេកទេស កោសល្យវិច័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានចុះមកពិនិត្យសពជនរងគ្រោះ នៅកន្លែងកើតហេតុ ។

ក្រោយពេលសមត្ថកិច្ចជំនាញបានពិនិត្យសពរួចរាល់ សមត្ថកិច្ចបានបញ្ជាក់ថា សពជនរងគ្រោះខាងលើ ពិតជាត្រូវបានឆក់ខ្សែភ្លើងស្លា.ប់ពិតប្រាកដមែន ។
សពត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុប្រគល់ ទៅឲ្យក្រុមគ្រួសារសាច់ញាតិ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សួង សាម